no-alternative title

ដំណើរកំសាន្ត និងបោះជំរុំ Ford Adventure 2019 នឹងចេញពីកម្ពុជាទៅកាន់ទឹកដីឡាវ ជាមួយនឹងក្បួនរថយន្តដល់ទៅជាង 130 គ្រឿង

នៅថ្ងៃទី 23 ខែវិចិ្ឆកា ឆ្នាំ 2019 ក្រុមហ៊ុន Ford បានរៀបចំសន្និសីទ្ធសារព័ត៌មានស្តីពីដំណើរកំសាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ 2019 ដែលដំណើរកម្សាន្តឆ្នាំនេះ នឹងឆ្លងដែនដ៏អស្ចារ្យឆ្ពោះទៅកាន់ទឹកដីឡាវ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួនដល់ទៅជាង 130 គ្រឿង។ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជនរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយ ដំណើរកំសាន្តដែលរៀបចំ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្បួនរថយន្តពីភ្ញៀវទេសចរកម្ពុជាប្រមាណ 130 គ្រឿងដែលជារថយន្តម៉ាកហ្វដ ទាំងអស់នោះ នឹងចេញពីទឹកដីកម្ពុជាទៅកាន់ទឹកដីប្រទេសឡាវ ដោយមានភ្ញៀវទេសចរកម្ពុជាប្រមាណ 600 នាក់ទៅកម្សាន្តនៅ រមណីយដ្ឋានទឹកដីឡាវផងដែរ  ។ ព្រឹត្តិ ការណ៍ត្រូវបានគេហៅថា ដំណើរកម្សាន្តផ្សងព្រេង ដែលរៀបចំឡើងដោយក្រុមហ៊ុនលក់រថយន្តម៉ាក ហ្វដ នៅកម្ពុជា ។ 

លោក សេង វឹង ដែកជាប្រធានគ្រប់គ្រងរថយន្តហ្វដនៃក្រុមហ៊ុនអ អិម អេ ខេមបូឌា នឹងជាអ្នករៀបចំកម្មវិធីនេះ បានមានប្រសាសន៍ថា ដំណើរកម្សាន្តផ្សងព្រេងរបស់ក្រុមហ៊ុនហ្វដ គឺបានធ្វើឡើងចាប់តាំងពីឆ្នាំ  2007 មកម្ល៉េះ បានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តប៉ៃលិន ប្រទេសឡាវ និងប្រទេសថៃជាដើម ។ សម្រាប់ឆ្នាំ  2019 នេះ ដំណើរកម្សាន្តផ្សេងព្រេងរបស់ប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់រថយន្តហ្វដ នឹងទៅកាន់ទឹកដីឡាវម្ដងទៀត ជាមួយនឹងក្បួនរថយន្តប្រមាណ 130 គ្រឿងដែលមានអ្នកចូលរួមប្រមាន 600 នាក់ ។

លោកបន្តថា កាលពីឆ្នាំ 2012 និងឆ្នា 2013 យើងក៏បាននាំភ្ញៀវទេសចរពីកម្ពុជា ទៅកាន់ទឹកដីឡាវរួចមកហើយ ដើម្បីអោយដឹងពីបទពិសោធន៍នៃការបើកបរនៅក្នុងទឹកដីប្រទេសគេ និងបទពិសោធន៍បោះជំរុំគេងនៅតំបន់រមណីយដ្ឋានក្នុងទឹកដីឡាវ ។ លោកថាកាលពីឆ្នាំនោះ អាកាសធាតុនៅក្នុងទឹកដី ឡាវគឺត្រជាក់ខ្លាំង ហើយឆ្នាំក៏ដូចគ្នាដូច្នេះសូមអ្នកដែលចូលរួមត្រូវត្រៀមនូវសម្ភារៈមួយចំនួនដើម្បីទប់ទល់នឹងអាកាសធាតុដ៏ត្រជាក់នៃខេត្តមួយនេះ ។ 

លោកបន្ថែមថា គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីអោយប្រជាពលរដ្ឋដែលបានទិញរថយន្តរបស់ខ្លួនទៅប្រើប្រាស់អាចទទួលបានបទពិសោធន៍បើកបរចំងាយផ្លូវវែង និងពិបាកៗមួយចំនួន ធ្វើអោយដឹងពីសមត្ថភាពនៃកំលាំងរថយន្តទាំងនោះ ម្យ៉ាងទៀត វាក៏ជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា ជួបគ្នាជជែកពីការងារផង និងកម្សាន្តជាមួយគ្នាផងដែរ ។ នៅក្នុងព្រឹត្តិការណ៍នេះដែរ យើងក៏មានរៀបចំអំណោយមួយចំនួនសម្រាប់ចែកជូនដល់ពលរដ្ឋក្រីក្រ នៅខេត្តតំបន់ដាច់ស្រយ៉ាល ដែលពួកយើងធ្វើដំណើរកាត់តាមនោះ ។

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ដំណើរកម្សន្តផ្សងព្រេងរបស់ប្រពលរដ្ឋកម្ពុជា ដែលប្រើប្រាស់រថយន្តម៉ាកហ្វដ សម្រាប់ឆ្នាំ2019 នេះ នឹងធ្វើដំណើរកាត់តាមខេត្តស្ទឹងត្រែង រួចបន្តដំណើរទៅកាន់ខេត្តចំប៉ាសាក់នៃប្រទេសឡាវ ដែលមានរយៈពេល 4 ថ្ងៃ 3 យប់ ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2019 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន