no-alternative title

Ford Ranger Raptor 2019 គឺជារថយន្តស៊េរីថ្មី ដែលមានអានុភាពខ្លាំង និងមានរូបរាងស្រស់ស្អាត ហើយនិងទាក់ទាញបំផុត!

នៅពេលនេះ ក្រុមហ៊ុន Ford បានធ្វើការបង្ហាញនូវរថយន្តជំនាន់ថ្មី Ford Ranger Raptor ដែលគ្រប់គ្នា បានទន្ទឹងរង់ចាំជាយូរមកហើយ។ រថយន្តនេះ គឺស្ថិតនៅក្នុងត្រកូល Ranger នេះ ដែលកន្លងមកបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសថៃរួចហើយ។ Ranger Raptor 2019 គឺជារថយន្តស៊េរីថ្មីនេះ ត្រូវបាន ក្រុមហ៊ុនភ្ជាប់ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតប្រភេទ twin-turbo diesel inline-four, ចង្កឹះលេខអូតូ 10 វគ្គ និងសមត្ថភាពនៃការបើកបរក្នុងស្ថានភាពលំបាកៗគ្រប់ស្ថានភាព ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមាន Ford Ranger Raptor 2019 ត្រូវបានក្រុមហ៊ុន Ford បញ្ជាក់ថា ខ្លួនបានមើលឃើញនូវទីផ្សាររបស់ខ្លួនយ៉ាងល្អនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រថយន្តនេះប្រហែលជាមិនមានវត្តមាននៅក្នុងតំបន់អាមេរិកខាងជើងនោះទេ។ ដំណឹងដែលល្អបំផុតសម្រាប់រថយន្តនេះ គឺផ្តោតទៅលើម៉ាស៊ីន ដែលគេដឹងថា មានភ្ជាប់ជាមួយនឹងម៉ាស៊ីនទំហំ 2.0-liter twin-turbodiesel ជាមួយនឹងកម្លាំង 210 សេះ និងកម្លាំងរមួល 369 lb.-ft ថែមទៀត។ សម្រាប់ចង្កឹះលេខ 10 វគ្គនេះ គឺចេញពីម៉ាស៊ីន F-150 Raptor។ សម្រាប់ការអូសសណ្តោងវិញគឺមានទំងន់ដល់ទៅ 5512 ផោន។

សម្រាប់រថយន្តស៊េរីថ្មី Ranger Raptor នេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត Mini F-150 Raptor ដែលកំពុងតែពេញនិយមនូវអាមេរិកខាងជើង ដែលមានការរចនារូបរាងជាមួយនឹងកង់ BF Goodrich all-terrain tires ជាមួយនឹង Fox Racing shocks និង  Watts-link solid rear axle ដ៏ល្អបំផុតសម្រាប់រថយន្តនេះ។  ដូចគ្នាទៅនឹងរថយន្ត F-150 នេះ រថយន្ត Ranger Raptor 2019 នេះ ក៏ភ្ជាប់ជាមួយនឹងការគ្រប់គ្រងទៅលើការបញ្ជានៃរថយន្ត Driving Mode នេះចំនួន 6 គឺ Normal, Sport, Grass/Gravel/Snow, Mud/Sand, Rock និង Baja ដើម្បីជួយអ្នកក្នុងការបើកបរយ៉ាងអស្ចារ្យបំផុត៕

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងវត្តមានរបស់ Ford Ranger Raptor 2019 មកកាន់ទីផ្សារកម្ពុជា សូមអញ្ជើញទៅទស្សនា Ford Showroom ដែលនៅជិតលោកអ្នក។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន