no-alternative title

រថយន្ត Mazda 3 Special Editions ចំនួន 100 គ្រឿង នឹងបង្ហាញវត្តមានឆាប់ៗនេះ ដើម្បីចូលរួមអបអរគម្រប់ខួប 100 ឆ្នាំ

គិតត្រឹមឆ្នាំ 2020 នេះ រថយន្តម៉ាក Mazda 3 បានឈរជើងនៅក្នុងទីផ្សាររថយន្តពិភពលោកបាន 100 ឆ្នាំហើយ។ នៅក្នុងឆ្នាំខួប មួយទសវត្សឆ្នាំនេះ ក្រុមហ៊ុន Mazda មានគម្រោងនឹងផលិតរថយន្ត Mazda 3 Special Edition ដែលមានរូបរាងឌីហ្សាញពិសេសជាងស៊េរីមុនៗ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 «សម្រាប់ខួប 100ឆ្នាំ ក្រុមហ៊ុន Mazda ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនមួយនេះ នឹងបញ្ចេញ Mazda 3 ពិសេស ដើម្បីអបអរ»។ សារនេះ គឺជាការលើកឡើងរបស់ លោក Steven Tan នាយកប្រតិបត្តិ Mazda ប្រចាំនៅប្រទេស Philippines។

សម្រាប់ពណ៌របស់ Mazda 3 ខួប 100 ឆ្នាំ នឹងមានពណ៌ចម្រុះច្រើនពណ៌ និងរូបរាងប្លែក ហើយក្រុមហ៊ុន គឺសម្រេចផលិតចេញតែចំនួន 100 គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារទូទាំងពិភពលោក។ រថយន្តជំនាន់ពីសេសនេះ នឹងប្រើយ៉ាន់ដែលមានទំហំ 18 អ៊ីញ និងមានរំលេចដោយស្បែកហ្វ្រាំងពណ៌ក្រហម។ សម្រាប់កាងខាងមុខវិញ ក៏ត្រូវបានក្រុមហ៊ុននេះ ធ្វើការឌីហ្សាញមកមើលទៅកាចជាងមុនផងដែរ។ រីឯផ្នែកខាងក្នុង គឺសុទ្ធសឹងបំពាក់ដោយគ្រឿងបែប Premium និងស្បែកសុទ្ធពណ៌ក្រហមទៀតផង ។

សូមជំរាបផងដែរ Mazda 3 គឺជារថយន្តមួយ ដែលបានជាប់ពាន Top Safety Pick Plus Award ហើយនៅក្នុងឆ្នាំ 2020នេះ រថយន្តត Sedan មួយនេះ ក៏ត្រូវបានដាក់ពិន្ទុលេខ 1 ផ្នែក World Car Design ទទួលស្គាល់ដោយស្ថាប័ន IIHS នៅសហរដ្ឋអាមេរិចថែមទៀតផង។ ចំពោះ Mazda 3 special edition ផលិតតែចំនួន 100 គ្រឿងនេះ គឺនឹងលក់ជូនអតិថិជនជាមួយនឹងតម្លៃ ឡើងថ្លៃលើសតម្លៃដើមប្រហែល 2,022$ ហើយលក់ទៅកាន់ទីផ្សាររថយន្ត អាមេរិចខាងជើងមុនគេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន