no-alternative title

ការលក់រថយន្តអគ្គិសនី Xiaomi SU7 ដំបូងបានចំនួន 75,723 គ្រឿងក្នុងរយះពេល 28 ថ្ងៃប៉ុណ្ណោះ

ក្នុងពឹ្រត្តិការណ៍តាំងពិព័រណ៌រថយន្តប្រចាំឆ្នាំនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន 2024 Beijing International Automotive Exhibition ត្រូវបានចាប់ផ្តើមនៅថ្ងៃទី 25 មេសា នេះ។ ដោយនៅក្នុងព្រឹត្តិការណ៍នេះ លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi Group បានប្រកាសឲ្យដឹងថា ការលក់រថយន្តអគ្គិសនីដំបូងម៉ូដែល SU7 គឺបានចំនួន 75,723 គ្រឿងត្រឹមរយះពេលនៃការចេញលក់ប្រមាណ 28 ថ្ងៃ ដោយក្នុងនោះ ក៏បាននាំចេញទៅប្រគល់ជូនដៃអតិថិជនលើកដំបូងបានចំនួន 5,781 គ្រឿង គិតត្រឹមថ្ងៃទី 24 មេសា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Lei Jun បានធ្វើការចែករំលែកដូច្នេះថា អតិថិជនដែលបានចំណាប់អារម្មណ៍ និងបានជាវ Xiaomi SU7 ក្នុងនោះមាន 28% ជាស្ត្រី, 29% ជាអ្នកដែលកំពុងប្រើរថយន្តម៉ាក BMW, Mercedes Benz, និង Audi (ក្រុមហ៊ុនទាំងបីនេះត្រូវបានគេហៅថា BBA នៅក្នុងប្រទេសចិន) និង 51.9% ផ្សេងទៀតជាអ្នកប្រើប្រាស់ផលិតផលរបស់ Apple (Apple User)។ ជាមួយគ្នានេះលោក Lei Jun បានបញ្ជាក់ថា Xiaomi បាននឹងកំពុងបង្កើនការផលិតរថយយន្ត SU7 របស់ខ្លួនដើម្បីឲ្យទាន់តម្រូវការរបស់អតិថិជន។ សម្រាប់ម៉ូដែល SU7 និង SU7 Max ត្រូវបានធ្វើការនាំចេញទៅកាន់ដៃអតិថិជនដំបូងកាលពីថ្ងៃទី 18 ខែមេសា ហើយសម្រាប់ម៉ូដែល SU7 Pro ត្រូវបានគេរំពឹងថា នឹងធ្វើការនាំចេញនៅចុងខែឧសភា ខាងមុខនេះ។

Xiaomi Auto រំពឹងថា ការនាំចេញរថយន្ត SU7 នឹងកើនដល់ចំនួន 10,000 គ្រឿងនៅត្រឹមខែមិថុនា ឆ្នាំ 2024។ ប្រធានក្រុមហ៊ុនរូបនេះ ក៏បានសង្កត់ធ្ងន់ថា Xiaomi មានការសិក្សាសម្រាប់បទពិសោធន៍ក្នុងការផលិតរថយន្តអគ្គិសនីអស់រយះពេល 14 ឆ្នាំ ទើបអាចសម្រេចគោលដៅក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្ត និងជាអ្នកលេងថ្មីនៅក្នុងវិស័យរថយន្តអគ្គិសនី។ នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Zhejiang Car Race ស្ថាប័ន FIA-approved Grade 2 បានធ្វើការអនុម័តថា Xiaomi SU7 Max គឺមានសមត្ថភាពល្បឿនរង្វិលជុំក្នុងរយះពេលប្រមាណ 1 នាទី 42.163 វិនាទីជាមួយប្រភេទសម្បកកង់ Pirelli PZERO5 ដោយបានយកឈ្នះរថយន្តម៉ូដែល Taycan Turbo S និង Tesla Model S Plaid។ 

ហើយនៅពេលប្តូរទៅប្រើសម្ក្បកប្រភេទ Michelin Pilot Sport Cup 2R ល្បឿនរង្វិលជុំបានធ្លាក់មកនទៅត្រឹមប្រមាណ 1 នាទី 38.043 វិនាទីប៉ុណ្ណោះ ដែលថេរវេលានេះ គឺប្រហាក់ប្រហែលគ្នានឹងម៉ូដែល Lotus Eletre R+។ Xiaomi SU7 ជាប្រភេទរថយន្ត Sedan EV ដែលមានប្រវែងបណ្តោយខ្លួន 4,997mm X ទទឹង 1,936mm X កម្ពស់ 1,455 និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 3,000mm។ សម្រាប់ Powertrain របស់ម៉ូដែល SU7 Max មានសមត្ថភាពអាចផលិតកំលាំងបាន 495kW ជាមួយកំលាំងរមូល 838Nm អាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.78 វិនាទី និងអាចជាន់ល្បឿន Top-Speed ដល់ 265km/h។

Xiaomi នឹងធ្វើការបញ្ចេញកំនែអាប់ដេតប្រតិបត្តិការ HyperOS1.1.0 សម្រាប់រថយន្ត SU7 របស់ខ្លួន ដោយនៅក្នុងកំណែប្រែប្រតិបត្តិការជំនាន់ថ្មីនេះ គឺមានភ្ជាប់មកជាមួយមុខងារ Wireless CarPlay, មុខងារ remote control parking, មុខងារប្រាប់ផ្លូវក្នុងទីក្រុង Urban navigation, Valet parking ក៏ដូចជាមុខងារសោររថយន្តទំនើបបញ្ជាតាមរយះនាឡិកាដៃ NFC Wearable car Key ចំនួន 4 មុខងារផ្សេងទៀត។ ចំនែកកំណែថ្មីនៃប្រតិបត្តិការណ៍ HyperOS1.2.0 នឹងដាក់ឲ្យធ្វើបច្ចុប្បន្នភាពតាមរយះ OTA នៅក្នុងខែឧសភា ដោយនៅលើកំណែថ្មីនេះ មានភ្ជាប់មកជាមួយមុខងារកម្រិតខ្ពស់ជាច្រើនដូចជា advanced urban navigation (for ten additional cities), enhanced road surface perception, automated valet parking, blind-spot detection, adaptive HUD adjustments, និង lane-keep assist ជាដើម។ 

បច្ចុប្បន្ន Xiaomi កំពុងដំណើរការគម្រោងក្នុងការពង្រីកសេវាកម្មលក់រថយន្តរបស់ខ្លួនទៅកាន់ទីក្រុងចំនួន 46 ដែលមានហាងចំនួន 219 និង 86 ទីក្រុងដែលមាន 143 ហាងផ្សេងទៀតនៅទូទាំងប្រទេសចិននៅមុនដំណាច់ឆ្នាំ 2024 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន