no-alternative title

Tank 300 Hi4-T រថយន្ត Off-Road SUV ស៊េរីថ្មី បានប្រកាសចេញលក់ជាផ្លូវការជាមួយចំនួនមានកំណត់ត្រឹមតែ 3,000 គ្រឿងប៉ុណ្ណោះ

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Tank ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Great Wall Motor បានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីដែលជាប្រភេទរថយន្ត Off-road SUV ម៉ូដែល Tank 300 Hi4-T ក្នុងចំនួនមានកំណត់ត្រឹមតែ 3,000 គ្រឿងតែប៉ុណ្ណោះសម្រាប់ឆ្នាំ 2024 នេះ។ រថយន្ត Off-road SUV ស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show ដែលនឹងធ្វើឡើងនៅចុងខែមេសានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើធ្វើការប្រៀបធៀបទៅនឹងម៉ូដែល Tank 300 ICE តម្លៃក្នុងការផលិតរបស់ Tank 300 Hi4-T គឺខ្ពស់ជាងប្រមាណជា $8,300 នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។ បច្ចុប្បន្នរថយន្ត Off-road SUV ម៉ូដែល Tank 300 Series ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ប្រហែល $27,600 នៅទីផ្សារប្រទេសចិន។ សម្រាប់ការឌីស្សាញរូបរាងខាងក្រៅរបស់ Tank 300 Hi4-T គឺដូចគ្នាទៅនឹងម៉ូដែល Tank 300 ស៊េរីដែលជាមួយការរចនាបែបជ្រុង ជាមួយចង្កៀងខាងមុខរចនារាងមូលជាមួយភ្លើង Daytime running light កាត់ត្រង់កណ្តាលចង្កៀង និងមានកង់សាគូនៅផ្នែកខាងក្រោយ។ Tank 300 Hi4-T មានប្រវែងបណ្តោយ 4,760 mm X ទទឹង 1,930 mm x កម្ពស់ 1,903 mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,750 mm រួមនឹងកម្ពស់ពីដីទៅបាតរថយន្ត 222mm។ 

Tank 300 Hi4-T មានទំងន់ 2,645 គីឡូក្រាម និងអាចអូសសណ្តោនទំងន់បាន 2,000 គីឡូក្រាម និងអាចផ្ទុកទំងន់នៅឃ្លប់ខាងក្រោយបាន 750 គីឡូក្រាម។ នៅលើផ្នែកដំបូល គឺមានបង្កាន់ដៃសម្រាប់ភ្ជាប់ដាក់អីវ៉ាន “luggage racks” ដឹងរឹងមាំ។ រថយន្តនេះ ប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch ជាមួយសម្បកកង់បន្ទាលធំរចនាបែបស្ព័រ។

Tank 300 Hi4-T បំពាក់នូវប្រព័ន្ធម៉ាស៊ីន Hi4-T plug-in hybrid system របស់ GWM ដំណើរការជាមួយម៉ាស៊ីនចំនុះ 2.0T កំលាំង 185kW រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ P2 Electric Motor ភ្ជាប់ជាមួយប្រព័ន្ធ 9HAT ដែលផ្តល់នូវប្រសិទ្ធិភាពថាមពលដ៏ប្រសើរបំផុត ដែលអាចផលិតកំលាំងសរុបបានដល់ 300kW និងប្រព័ន្ធរមូល 750Nm។ បន្ថែមពីនេះ រថយន្ត Off-road SUV ស៊េរីថ្មីនេះមានប្រព័ន្ធ Locking rear សម្រាប់ចាក់ដំណើរការប្រព័ន្ធប៉ុងខាងក្រោយ ក៏ដូចជាដំណើរការដោយប្រព័ន្ធ Four-Wheel-Drive System ថែមទៀតផង។

សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ Tank 300 Hi4-T បានប្រើនូវប្រភេទ  ternary lithium battery pack ដែលសាកថ្មមួយពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចំងាយផ្លូវ 105km នេះបើតាមការបញ្ជាក់ពីស្ថាប័ន WLTC។ សម្រាប់សមត្ថភាពក្នុងការបើកបររបស់ Tank 300 Hi4-T អាចធ្វើបានដល់ចំងាយផ្លូវ 860km ជាមួយកម្រិតស៊ីសាំងតិចបំផុតត្រឹម 2.06 លីត្រប៉ុណ្ណោះក្នុងចំងាយផ្លូវ 100 គីឡូម៉ែត្រ។ ចំនែកសាកកន្លែងសាកភ្លើង គឺស្ថិននៅផ្នែកខាងក្រោយចំហោងខាងស្តាំនៃរថយន្តតែម្តង៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន