no-alternative title

Huawei Nova 2i បង្ហាញវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតារាបង្ហាញម៉ូត និងសារព័តមានជាច្រើនរូប

កាលពីថ្ងៃទី 12 ខែតុលា ឆ្នាំ 2017 ម្សិលមិញនេះ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមាននូវ Nova 2i ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន បំពាក់នូវកាមេរ៉ា 4 គ្រាប់ (មុខក្រោយ) ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនអ្នកសារព័តមាន រួមជាមួយនឹងតារាល្បីៗបានប្រើប្រាស់សាកល្បងមុនគេ បន្ទាប់ពីស្មាតហ្វូននេះ នឹងមកដល់ជាផ្លូវការនៅថ្ងៃទី 25 ខែតុលានេះ។ ពិធីនេះ ត្រូវបានក្រុមហ៊ុន Hauwei ប្រារព្ធធ្វើឡើងនៅក្នុងទីស្នាក់ការថ្មីរបស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅលើអគារ Exchange Square ជាន់ទី 18។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានអោយដឹងថា Nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយដំបូងបង្អស់ របស់ក្រុមហ៊ុន Huawei ហើយស្មាតហ្វូននេះ ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ធំទំហំរហូតដល់ទៅ 5.9 អ៊ីង មានកំរិត (FullView Display) ពេញគែមតែម្តង។ Nova 2i មានកាមេរ៉ាមុខភ្លោះ ដែលមួយគ្រាប់មានទំហំ 13 មេហ្កាភិចសែល និងមួយគ្រាប់ទៀតមានទំហំ 2 មេហ្កាភិចសែល  ដោយភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ 

ចំណែកឯកាមេរ៉ាខាងក្រោយវិញគឺមានភ្លោះដូចគ្នា ដោយមួយគ្រាប់មានទំហំ 16 មេហ្កាភិចសែល និងមួយគ្រាប់ទៀត មានទំហំ 2 មេហ្កាភិចសែល មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។  Nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Android-7 រួមជាមួយនឹងថាមពលថ្ម ធំមហិមា 3,340mAh ទ្រទ្រង់បានស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ។ 

តាមប្រសាសន៍របស់លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ ក្រុមហ៊ុន Huawei កម្ពុជាបានឲ្យដឹងថា មកទល់ពេលនេះ យើង ទទួលបានការកម្ម៉ង់ទុក សម្រាប់ស្មាតហ្វូន Huawei nova 2i លើសពីការរំពឹងទុកសម្រាបស្តុកដំបូង។ លោកបានបន្ថែមថា ក្រោយពីដាក់ បង្ហាញនូវរូបរាងពិត គុណភាពល្អជាងគេ ទំនើបជាងគេ ថតស្អាតជាងគេ កាមេរ៉ាដល់ទៅ 4 សេវាកប់ ថ្មកាន់បានយូរជាងគេ តម្លៃល្អជាង គេ គឺត្រឹមតែ 329 ដុល្លារ លោកមានជំនឿ និងជឿជាក់ថា ក្រុមហ៊ុន Huawei នឹងទទួលជោគជ័យខ្លាំងសម្រាប់ស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា 4 nova 2i ជាក់ជាពុំខាន។

 

ក្រុមហ៊ុន បញ្ជាក់បន្ថែមទៀតថា សម្រាប់អតិថិជនដែលពុំទាន់បានធ្វើការកម្ម៉ង់ទុកមុន នូវស្មាតហ្វូនស៊េរីថ្មី Huawei nova 2i សូមប្រញាប់ រួសរាន់ឡើង ចាប់ផ្តើមកក់ទុកមុនភ្លាម នឹងទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Huawei រួមមាន ដងថតរូប (Selfie Stick), ក្រវិលទម្រទូរសព្ទ (Phone Ring), កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Big Head Ear Phone) និងស៊ីមស្មាតជាមួយនឹងកញ្ចប់សេវា កម្ម ធំម្ម៉ង់រយៈពេល 24សប្តាហ៍ ឥតគិតថ្លៃ ថែមទៀតផង។

អតិថិជនទាំងអស់ អាចអញ្ជើញសាកសួរព័ត៌មានអំពីកម្មវិធីកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូន Huawei ស៊េរីថ្មី Nova 2i នេះបាននៅតាមបណ្តាហាង សាខាលក់ទូរសព្ទ ដែលមាន ភ្នាក់ងារបុគ្គលិកលក់ រឺ ស្លាក សញ្ញា Huawei ចាប់ពីថ្ងៃនេះតទៅ។ គួរបញ្ជាក់ថា រាល់អតិថិជនដែលបានធ្វើការកម្ម៉ង់ទុកមុន នឹងអាចទទួលបានកាដូយ៉ាងច្រើនសន្ធឹក សន្ធាប់ និងស្មាតហ្វូនស៊េរីថ្មី Huawei nova 2i កាមេរ៉ាបួន នៅថ្ងៃទី 25 រឺ 26 ខែតុលា 2017 ខាងមុខនេះ។ ព័ត៌មានលម្អិតសូមសាកសួរ ហាងលក់ទូរសព្ទដែលមានស្លាកសញ្ញា Huawei រឺ បុគ្គលិកលក់  Huawei។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន