no-alternative title

ក្រុមហ៊ុន Vivo ប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូន Vivo V7+ ដែលបំពាក់នូវកាមេរ៉ាមុខទំហំ 24 មេហ្កាភិចសែល នៅក្នុងទីផ្សារប្រទេសកម្ពុជា

កាលពីថ្ងៃទី 13 ខែតុលាមិ្សលមិញនេះ នៅផ្សារទំនើប Aeon Mall ក្រុមហ៊ុន Vivo ជាស្លាកសញ្ញាស្មាតហ្វូនដ៏ល្បីល្បាញនៅលើពិភពលោក បានប្រកាសសម្ពោធជាផ្លូវការ និងនាំយក Vivo V7+ ជាស្មាតហ្វូនរបស់ខ្លួន ដែលបំពាក់នូវកាមេរ៉ាមុខសម្រាប់ថត សែលហ្វីទំហំ 24 មេហ្កាភិចសែលជាមួយនឹងអេក្រង់លាតសន្ធឹង FullViewTM  Display ទំហំ 5.99 អ៊ីង មកកាន់ទីផ្សារប្រទេស កម្ពុជាហើយ ដោយមានកំពូលតារាចម្រៀងតំលៃខ្លួនខ្ពស់កប់ពពករបស់កម្ពុជាយើង គឺ លោក ព្រាប សុវត្ថិ ជាឯកអគ្គរាជទូតតំណាងផលិតផលរបស់ខ្លួនថែមទៀតផង។ ព្រឹត្តិការណ៍នេះ គឺមានការចូលរួមពីសំណាក់តារាចំរៀងល្បីៗជាច្រើនដូចជា លោក នី រតនា កញ្ញា សុគន្ធ នីសា ពិធីករ លោក Rasy និង Vj NaNa រួមជាមួយនឹងតារាបង្ហាញម៉ូតស្អាតៗជាច្រើនរូបទៀត។

តាមការបញ្ជាក់របស់ញ្ញា តែ ស្រីពេជ្រ ដែលជាប្រធានផ្នែកលក់របស់ក្រុមហ៊ុនប្រចំាក្រុមហ៊ុន Vivo កម្ពុជា បានអោយដឹងថា Vivo V7+ គឺជាស្មាតហ្វូនថ្មីមួយ ដែលផ្តោតទៅលើការថតរូបស្អាត និងការកម្សាន្តដ៏សម្បូរ បែបដែលសក្តិសមបំផុតសម្រាប់យុវវ័យ និងមនុស្សសម័យថ្មី។ វាមានលក្ខណៈពិសេស និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ថ្មីៗ ប្លែកៗ ដែលពិបានស្វែងរក នៅលើស្មាតហ្វូនដ៏ទៃ។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 24 មេហ្កាភិចសែលដែលមានភ្ជាប់មកជាមួយនឹងមុខងារជំនួយសម្រស់ជំនាន់ទី 7 និងមុខងារបន្ថែមសម្រស់ពេលសន្ទនាជាវីដេអូ អាចជួយអោយអ្នកថតរូប សែលហ្វីបានកាន់តែស្អាតតាមបែបធម្មជាតិ បំបាត់ស្លាកស្នាម ក៏ដូចជាពេលសន្ទនាជាវីដេអូជាដើម។ បន្ថែមលើសពីនេះ ទៅទៀត វាក៏មានបំពាក់នូវកាមេរ៉ាក្រោយទំហំ 16 មេហ្កាភិចសែល ដែលមានមុខងារថតរូបអាជីពអាចថតរូបបានស្អាតគ្រប់ចំណុចថែមទៀតផង! 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីលើនេះ ស្មាតហ្វូន Vivo V7+ ក៏មានភ្ជាប់មកជាមួយអេក្រង់លាតសន្ធឹង 18:9 FullViewTM  Display ទំហំ 5.99 អ៊ីងផងដែរ ដោយផ្តល់ជូននូវផ្ទៃបង្ហាញរូបភាព 12,5% បន្ថែមទៀត បើប្រៀបនឹងអេក្រង់ 16:9 ធម្មតា។ ក្រុមហ៊ុន បានបញ្ជាក់ថា នេះគឺជាបទពិសោធន៏ថ្មី នៃការអានអក្សរ មើលវីដេអូ ក៏ដូចជាការលេងហ្គេមកាន់តែអស្ចារ្យ កាន់តែងាយស្រួល! Vivo V7+ បានបំពាក់ដោយបន្ទះឈីបប្រភេទ Octa-core Qualcomm មាន RAM ទំហំ 4GB និងមានអង្គផ្ទុកទិន្នន័យទំហំ 64GB ដែលអាចធានាឱ្យការប្រើប្រាស់មានភាពរលូន។ ជាមួយគ្នានេះ ស្មាត ហ្វូន Vivo7+ ក៏បានបំពាក់មកជាមួយឈីប AK4376A Hi-Fi ដែលផ្តល់ជូនការស្តាប់តន្រ្តីបានយ៉ាងពិរោះរន្តំដូចទស្សនាការប្រគុំផ្ទាល់ផងដែរ។ 

Vivo V7+ ដំណើរដោយប្រព័ន្ធប្រតិបត្តិការ Funtouch 3.2 Base on Android 7.1 ដែលមានលក្ខណៈពិសេស ងាយស្រួលប្រើ ជាមួយនឹងមុខងារមានប្រយោជន៍ជាច្រើនដូចជា មុខងារចែកអេក្រង់ 3.0 និង មុខងារដោះសោរដោយស្កេនទម្រង់មុខ ដែលធ្វើឲ្យវាក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នក។ មុខងារពិសេសៗ ៖ មុខងារបន្ថែមពន្លឺភ្លើងស្រទន់ពេលថតសែលហ្វី, មុខងារបន្ថែមសម្រស់ពេលថតសែលហ្វី, មុខងារកាមេរ៉ាអាជីព, Face Acess: ដោះសោរដោយស្កេនទម្រង់មុខ, បច្ចេកវិជ្ជាតន្ត្រី Hi-Fi, មុខងារចែកអេក្រង់ 3.0, មុខងារកម្មវិធីបំបែកខ្លួន, មុខងារទប់ស្កាត់ការរំខានពេលលេងហ្គេម និងមុខងារបន្ថែមសម្រស់ពេលសន្ទនាជាវីដេអូជាដើម។ Vivo V7+ ចាប់មានលក់នៅលើទីផ្សារកម្ពុជា ចាប់ពីថ្ងៃនេះហើយជាមួយនឹងតំលៃពិសេសបំផុត 399 ដុល្លារ នឹងការថែមជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់។

សូមជំរាបថា រហូតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុន vivo បាននាំចូលផលិតផលក្នុងទីផ្សារកម្ពុជា នូវស្មាតហ្វូនចំនួន7ម៉ូដែល ដែលមានដូចជា V7+, V5Plus, V5s, Y69, Y55s, Y53, Y51 ដែលមានតំលៃចាប់ពី 139 ដុល្លារអាមេរិច រហូតដល់ 399 ដុល្លារអាមេរិច។  គួរបញ្ជាក់ផងដែរថាអ្វីដែលធ្វើអោយស្មាតហ្វូន vivo ទទួលបានជោគជ័យ និងបោះជំហានលើទីផ្សារនៅពិភព លោកបានយ៉ាងឆាប់រហ័សនោះដោយសារស្មាតហ្វូន vivo មានចំណុចពិសេសលេចធ្លោរ លើកាមេរ៉ាមុខសម្រាប់ថតសែលហ្វីស្អាត ទំហំធំជាងគេ និងបច្ចេកវិទ្យាតន្រ្តី Hi-Fi ស្តាប់យ៉ាងពិរោះរន្តំមុនគេថែមទៀតផង។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការ Vivo Cambodia រឺ វេបសាយ៖ www.vivomobile.com.kh

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន