no-alternative title

កញ្ញា ឱក សុគន្ធកញ្ញា ដែលជាអ្នកតំណាងទូរស័ព្ទដៃរបស់ Samsung បានបង្កើតភាពរីករាយ នៅក្នុងពិធីចែកមួកសុវត្ថិភាពជូនដល់សិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ

កាលពីថ្ងៃទី 7  ខែធ្នូ ឆ្នាំ2017 ក្រុមហ៊ុន Thai Samsung Electronics ប្រចាំនៅប្រទេសកម្ពុជា រួមសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីទ្បា បានរៀបចំឡើងនូវពិធីចែកមួកសុវត្ថិភាពជួនដល់សិស្ស ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»។ ពីធីនេះ បានប្រារព្ធធ្វើទ្បើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និងកីទ្បាលោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេទ្បិចត្រូនិកសាខាកម្ពុជា រួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណចំនួន 980 នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅក្នងពិធីនេះ ក៏មានវត្តមានរបស់ កញ្ញា ឱក សុគន្ធកញ្ញា ដែលជា Brand Ambassador របស់ក្រុមហ៊ុន Samsung ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីទ្បា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាសាក្ខីភាពនៃពិធី ចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ជាលើកទីពីរក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសាមសុងដែលបានរៀបចំកម្មវិធីនេះទ្បើង ដើម្បីជម្រុញឲ្យយើងទាំងអស់គ្នាយល់ដឹងជាសាធារណៈអំពីវិធានការ ការពារអាយុជីវិតប្រជាជនកម្ពុជា និងលើកស្ទួយដល់ការអភិវឌ្ឍប្រទេសជាតិ។  

លោក Seungho Choi ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Thai Samsung Electronics សាខាកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយដែលបានសហការជាមួយក្រសួងអប់រំយុវជន និងកីទ្បា និង វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្កើត ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពរបស់ Samsung Love & Care ដើម្បីតបស្នងជូនសហគមន៍របស់យើង។ សាររបស់ខ្ញុំជូនទៅកាន់សិស្សទាំងអស់គ្នាថ្ងៃនេះ ប្អូនៗត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះកង់ ឬម៉ូតូ ដើម្បីការពារខ្លួន និងមនុស្សជុំវិញអ្នក ពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានទ្បើងជាយថាហេតុ និងកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមគ្រួសារអ្នកផងដែរ»។

កញ្ញា ឱក សុគន្ធកញ្ញា ដែលជាអ្នកតំណាងទូរស័ព្ទដៃ Samsung និងតារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ដែលមានវត្តមានក្នុងយុទ្ធនាការនេះ បានបង្ហាញចំណាប់អារម្មណ៍ថា នៅក្នុងនាមជាមនុស្សធម្មតា ដែលមានអាជីពជាអ្នកចម្រៀងម្នាក់ កញ្ញា ពិតជាមានកិត្តិយសក្នុងការរួមចំណែកក្នុងយុទ្ធនាការដ៏អស្ចារ្យនេះ ជាមួយក្រុមហ៊ុន Samsung ពីព្រោះថា កញ្ញា ធ្លាប់ឃើញឧប្បត្តិហេតុ និងសោកនាដកម្មផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ថ្ងៃ ហេតុដូច្នេះហើយ កញ្ញា ក៏សូមសំណូមពរឲ្យបងប្អូន ពូមីង ទាំងអស់ សូមពាក់មួកសុវត្ថិភាពដើម្បីការពារជីវិតយើងទាំងអស់គ្នា ព្រោះថា អាយុជីវិតរបស់យើងម្នាក់ៗពិតជាសំខាន់ជាងអ្វីទាំងអស់។ នៅក្នុឱកាសនោះ តារាចំរៀងដ៏ល្បីរូបនេះ ក៏បានបង្ហើរសំនៀងយ៉ាងពិរោះ ព្រមទាំងផ្តល់នូវភាពនូវភាពសប្យាយរីករាយជាមួយនឹងការថតរូប Selfie ជាមួយនឹងសិស្សានុសិស្យដែលបានចូលរួមនៅក្នុងពិធីនេះផងដែរ។ 

គួរបញ្ជាក់ផងដែរ បើយោងតាមស្ថិតិស្តីពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ 2015 បានឲ្យឃើញថា មានមនុស្សបាត់បង់ជីវិតចំនួន 2,265 និងរងរបួស 15,000 ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។  ហេតុដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ឧបទ្ទវហេតុនេះ ក្រុមហ៊ុន Samsung បានបន្តជម្រុញគំនិតផ្តួចផ្តើមសហគមន៍នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ដែលជួយធ្វើឲ្យអ្នកបើកបរក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។ 

ទាក់ទងទៅយុទ្ធនាការនេះ សិស្សានុសិស្សក៏បានទទួលការបណ្តុះបណ្តាលពីប៉ូលិសចរាចរក្រោមប្រធានបទស្តីពីការប្រើប្រាស់មួកសុវត្ថិភាពផងដែរ ហើយមួកសុវត្ថិភាពប្រមាណជាង 1,000 ត្រូវបានប្រគល់ជូនសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្ការការរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍។  គោលដៅដ៏សំខាន់បំផុតនៃ ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» គឺដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលជះឥទ្ធិពលដល់សង្គម និងសេដ្ឋកិច្ច ហើយព្រមទាំងជួយបង្ការការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក៏ដូចជាផ្តល់ពាក្យពេជន៍ដ៏ល្អជូនទៅកាន់សិស្សានុសិស្សទាំងអស់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន