no-alternative title

សម្ភារៈសិក្សាថ្មីៗជាច្រើន ត្រូវបាន Samsung បានបន្តនាំយកទៅជូនសិក្ខាកាម នៅក្នុងវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី 5

កាលពីថ្ងៃទី 01 ខែសីហា ឆ្នាំ 2018 នេះ ក្រុមហ៊ុន សាមសុង បាននាំយកសម្ភារៈសិក្សាទៅជូនដល់សិក្ខាកាមទាំង 80 នាក់ នៅក្នុងវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី 5 នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលជាការបន្ថែមការជួយគាំទ្រដ៏មានសារៈសំខាន់ និងចាំបាច់ដល់សិក្ខាកាមទាំងអស់ ស្របពេលដែលពួកគាត់កំពុងតែទទួលការបណ្ដុះបណ្ដាលជំនាញដែលពួកគេស្រឡាញ់។ ការឧបត្ថម្ភនេះ បានធ្វើឡើងបន្ថែមទៅលើវគ្គបណ្ដុះបណ្ដាលជំនាន់ទី 5 ដែលសាមសុងសហការជាមួយវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងផ្គត់ផ្គង់បរិក្ខាបច្ចេកទេស ថវិកា អាហារពេញមួយវគ្គបណ្ដុះបណ្ដាលនេះ។ 

ក្រៅពីបង្កើតវគ្គបណ្ដុះបណ្ដាលដែលត្រួសត្រាយមាគ៌ាឆ្ពោះទៅរកអនាគតកាន់តែប្រសើរសម្រាប់សិក្ខាកាម សាមសុងបានយកចិត្តទុកដាក់លើភាពងាយស្រួល និងដំណោះស្រាយនានា ដោយផ្ដល់សម្ភារៈសិក្សាបន្ថែមដែលនឹងជួយដោះស្រាយ និងបន្ធូរបន្ទុកយ៉ាងច្រើនសម្រាប់ពួកគេ។ ការផ្ដល់ឱកាស និងការបង្កលក្ខខណៈងាយស្រួល ជាមួយការឧបត្ថម្ភពេញលេញនេះ នឹងធានាបាននូវភាពជោគជ័យសម្រាប់សិក្ខាកាមក្នុងការសិក្សា ហ្វឹកហាត់ជំនាញរបស់ខ្លួន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ថ្លែងក្នុងឱកាសប្រគល់សម្ភារៈសិក្ខាដល់សិក្ខាកាម លោក Seungho Choi អគ្គនាយកក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “យើងចង់ជួយ និងដោះស្រាយបញ្ហាជូនពួកគាត់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីធានាថាពួកគាត់អាចទទួលការបណ្ដុះបណ្ដាល ជាមួយការយកចិត្តទុកដាក់ខ្ពស់ និងអស់ពីលទ្ធភាពដោយគ្មានបញ្ហាផ្សេងៗមករំខាន។” លោកបានបន្ថែមទៀតថា “យើងឃើញគាត់ទទួលបានជោគជ័យ និងសម្រេចក្ដីសុបិនរបស់ពួកគាត់។”

កញ្ញា អ៊ា វួចលីម ជានិសិ្សតឆ្នាំទី 3 ផ្នែក ទូរគមនាគមន៍ ដែលកំពុងរៀននៅក្នុងវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី 5  ផ្នែកជួសជុលទូរស័ព្ទបានឲ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើតវគ្គបណ្តុះបណ្តានេះឡើងនៅប្រទេសកម្ពុជាដើម្បីឲ្យកូនខ្មែរបានយល់ដឹងពីបច្ចេកវិទ្យាទំនើបៗរបស់សាមសុងក៏ដូចជាផ្តល់ចំណេះដឹងដ៏ល្អដល់យើងទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលក្រុមសាមសុងបាននាំយកនូវសម្ភារៈសិក្សាជូនដល់ពួកខ្ញុំដើម្បីងាយស្រួលដល់ការសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។

 

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី 5 ត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2018 នៅវិទ្យាស្ថានជាតិពហុបច្ចេក ទេស កម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន 80 នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងដោយសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជាក្នុងការបញ្ចេញសក្តានុពលផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហាកង្វះវិស្វករអេឡិកត្រូនិកនៅប្រទេសកម្ពុជា ដូចជាការជួសជុល និងការថែទាំផលិតផលអេឡិកត្រូនិកដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។ 

គួររំលឹកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ ជំនាន់រួចមកហើយ តាំងពីឆ្នាំ 2014 ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត 300នាក់ ហើយដែល សិក្ខាកាមទាំងនេះបាននិងកំពុងបន្តចែកចាយចំណេះដឹងរបស់គាត់ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់តាមការបង្ហាត់បង្ហាញក្រៅសាលា ។  ដោយ ឡែកវគ្គបណ្ដុះបណ្ដាលលើកទី៥នេះ មានសិក្ខាកាមចូលរួមចំនួន 80 នាក់ដើម្បីសិក្សាលើជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល 3 ខែ។ គួរកត់សម្គាល់ថា Samsung Tech Institute នេះគឺជាវគ្គបណ្ដុះបណ្ដាលមួយដែលពិសេសនិងទំនើបជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថា ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សាយោបល់ពីអ្នកជំនាញរបស់សាមសុងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន