no-alternative title

ព្រឹត្តិការណ៍ប្រគុំតន្រ្តី vivo Music Run Glow Concert កាលពីយប់មិញនេះ ពិតជាកក្រើកសំរាប់យុវវ័យ

កាលពីរាត្រីថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2018 នេះ  ក្រុមហ៊ុន vivo បានសហការជាមួយស្ថានីយ៍ទូរទស្សន៍ហង្សមាស បានរៀបចំនូវព្រឹត្តិការណ៍ប្រគុំតន្រ្តី vivo Music Run Glow Concert នៅទីក្រុងកោះពេជ្រ ដែលពិតជាធ្វើឲ្យកក្រើក ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលភាគច្រើន គឺសុទ្ធតែជាយុវវ័យ ដែលពួកគេមានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងកម្មវិធីការសម្ពោធម៉ូដែលថ្មីរបស់ vivo V11&V11i ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក។ ព្រឹត្តិការណ៍របស់ vivo លើកនេះ គឺពិតជាអង្រួនដល់បេះដូងយុវវ័យមែនទែនទាំងបច្ចេកវិទ្យាម៉ូដែលថ្មីរបស់ខ្លួន និងការសម្ពោធដ៏ពិសេសរបស់ខ្លួនមួយនេះ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍ប្រគុំតន្រ្តី vivo Music Run Glow Concert គឺចាប់ផ្តើមពីម៉ោង 4 ល្ងាច ដែលយុវវ័យជាច្រើនមកមូលមីរជុំគ្នានៅក្រោយ City Hall កោះពេជ្រ នៅក្នុងដៃ គឺភ្លើងពណ៌ចម្រុះដូចជាកងដៃភ្លើង ខ្សែកភ្លើង វ៉ែនតាភ្លើង ដងកាន់ភ្លើង និងប៉េងប៉ោងរបស់ក្រុមហ៊ុន vivo សម្រាប់លម្អ និងបង្កើនភាពសប្បាយរីករាយរបស់ខ្លួននាពេលរាត្រីដែលនឹងចូលមកដល់ថែមទៀតផង។ 

កម្មវិធីចាប់ផ្តើមដំណើរការជាមួយភាពរីករាយរបស់យុវវ័យជាច្រើន មានការរត់លេងជុំគ្នា ការថតរូប Selfie និងថតរូបជាមួយភ្លើងពណ៌ចម្រុះ ក៏ដូចជា ថតរូបក្នុងការឆ្លងកាត់ពពុះសាប៊ូ ស្រែកហ៊ោកញ្ច្រៀវរាំលេងកំសាន្តជាមួយបទភ្លេងញាក់កន្រ្តាក់អារម្មណ៍របស់Djល្បីៗ ហើយក៏ឈានទៅកាន់កន្លែងប្រគុំតន្ត្រីដ៏អស្ចារ្យ។ 

ការប្រគុំតន្ត្រីបានចាប់ផ្តើមឡើងធ្វើអ្នកទាំងអស់គ្នា កាន់តែសប្បាយរីករាយថែមមួយកម្រិតទៀតជាមួយតារាល្បីៗដូចជា លោក ព្រាប សុវត្ថិ, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ឆន សុវណ្ណារាជ, កញ្ញា សុខ ស្រីនាង, កញ្ញា ទេព បូព្រឹក្ស, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ មុនីនាគ, លោក សុវត្ថិ មុនីវុឌ្ឈ ដែលបានមកអង្រួនឆាកតន្ត្រីទាំងមូលអោយកាន់តែកក្រើកពោរពេញដោយភាពសប្បាយរីករាយនិងពោរពេញស្នាមញញឹមគ្រប់ៗគ្នា។ យ៉ាងណាមិញយើងក៏ឃើញមានស្តង់របស់ក្រុមហ៊ុន vivo ដែលបង្ហាញអំពីម៉ូដែលថ្មីគឺ V11&V11i អាចអោយអ្នកដែលចូលរួមធ្វើការសាកល្បងបានផងដែរ។ 

នៅកំឡុងព្រឹត្តិការណ៍ប្រគុំតន្រ្តី vivo Music Run Glow Concert នេះ ម្នាក់ៗពិតជាចាប់អារម្មណ៍ខ្លាំងណាស់គ្រាន់តែឃើញរូបរាងស៊ីវីល័យតាំងពីលើកដំបូងរបស់ vivo V11 & V11i ហើយពួកគាត់ ក៏ចាប់ផ្តើមធ្វើការតេស្ត៍សាកល្បងដោយអារម្មណ៍រីករាយភា្ញក់ផ្អើលជាមួយសម្ថភាព V11 & V11i។ ជាពិសេស គឺពួកគាត់ចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់ដើម្បីដោះសោរដ៏ទំនើបរបស់ V11 តែម្តងព្រោះគាត់ថា គឺពិតជាប្លែក ហើយអស្ចារ្យមែនទែនដែល vivo អាចបំពាក់បច្ចេកវិទ្យានេះមុនគេបង្អស់ វាផ្តល់អារម្មណ៍ថ្មីដល់ពួកគាត់ វាបានធ្វើអោយពួកគាត់កាន់តែពេញចិត្តនឹងបច្ចេកវិទ្យាឈានទៅមុខមួយនេះផងដែរ។ 

ក្រុមហ៊ុន vivo ធ្វើអោយយុវវ័យនិងអតិថិជនរបស់ខ្លួនជាច្រើនចាប់អារម្មណ៍ចំពោះម៉ូដែល vivo V11&V11i ទាំងការសម្ពោធដ៏ធំសប្បាយអស្ចារ្យមិនធ្លាប់មានពីមុនក្នុងប្រទេសកម្ពុជា ក៏ដូចជាសមត្ថភាពដ៏ពិសេសរបស់ម៉ូដែលទាំងពីរនេះផងដែរ។ តោះយើងមកមើលចំណុចពិសេសរបស់ម៉ូដែល V11&V11i ទាំងអស់គ្នា៖ កាន់តែពិសេសជាងនេះទៅទៀតគឺតម្លៃរបស់ម៉ូដែល V11 & V11i នេះតែម្តង ចំពោះ V11តម្លៃ 399$ និង V11i តម្លៃ 299$ ព្រមទាំងទទួលបានកាដូពិសេសទៀតផង ពេលដែលលោកអ្នកធ្វើការកម្ម៉ង់ចាប់ពីថ្ងៃនេះទៅ លោកអ្នកនឹងទទួលបាន៖

1.កាតាបស្ពាយ V11 ដ៏ស្រស់ស្អាត

2. ដងសែលហ្វី 3

3.ដបទឹករក្សាកម្តៅ 4

4.កាស និងបន្តោង vivo 5

5.ស៊ីមកាតភ្ជាប់ជាស្រេចជាមួយគម្រោងស្មាតធំ ហ្មង 24 សប្តាហ៍។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ផេកvivo: https://www.facebook.com/vivosmartphonekh/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន