no-alternative title

ធនាគារ ស៊ីអាយអិមប៊ី រៀបចំកម្មវិធីប្រកួត 3D Conquest សម្រាប់យុវជនមានទេពកោសល្យផ្នែកឌីជីថល ក្នុងតំបន់អាស៊ាន ជាមួយនឹងប្រាក់រង្វាន់ 12 ម៉ឺនដុល្លារ

នៅថ្ងៃនេះ ក្រុមហ៊ុន ស៊ី អាយ អិម ប៊ី គ្រុប ហូលឌីង ប៊ឺហាត (CIMB Group) បានសម្ពោធកម្មវិធីប្រកួត 3D Conquest ដែលជាការប្រកួតប្រជែងមួយ មានគោលបំណងទាក់ទាញយុវជនឆ្នើមផ្នែកឌីជីថល និងមានភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងផ្នត់គំនិតជាសហគ្រិន ឈ្លាសវៃ។ កម្មវិធី ដែលយកលំនាំតាមបែប Hackathon នេះមានការប្រកួតប្រជែង ៣ ប្រភេទ រួមមានវិទ្យាសាស្រ្តទិន្នន័យ (Data Science) បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងការសរសេរកូដ (Coding)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភេទ Data Science នេះ គឺតម្រូវឲ្យក្រុមប្រកួតប្រជែងបង្កើតគម្រូព្យាករណ៍ (Predictive Models) និងក្របខណ្ឌតាមផ្នែក (Segmentation Frameworks) ដើម្បីសម្រេចគោលដៅប្រាក់ចំណូល និងប្រាក់ចំណេញ។ ប្រភេទ FinTech អនុញ្ញាតឲ្យនិស្សិតចូលរួមគិតអ្វីដែលថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ពីដំណោះស្រាយធនាគារ ហើយប្រភេទ Coding ផ្តោតសំខាន់លើការអភិវឌ្ឍផ្នែកទូទាត់ទឹកប្រាក់ចល័ត។ ដូច្នេះឈ្មោះនៃកម្មវិធីប្រកួត 3D Conquest គឺមកពីពាក្យ Data Digital និង Disruption។  ក្រៅពីរង្វាន់ទឹកប្រាក់សរុបចំនួន 12 ម៉ឺនដុល្លារអាមេរិក សម្រាប់កម្មវិធីប្រកួតប្រជែងថ្នាក់តំបន់នេះ ម្ចាស់ជ័យលាភីថ្នាក់តំបន់នឹងទទួលបានបទពិសោធន៍ដ៏កម្ររ តាមរយៈទស្សនកិច្ចទៅកាន់តំបន់ដ៏ល្បីល្បាញដែលមាន ឈ្មោះថា Silicon Valley នៅសហរដ្ឋអាមេរិក រួមទាំងឱកាសការងារជាមួយនឹងធនាគារ CIMB បន្ទាប់ពីបញ្ចប់ការសិក្សាផងដែរ។

 

លោកស្រី Dato’ Hamidah Naziadin នាយិកាធនធានមនុស្សរបស់ CIMB Group បានឲ្យដឹងថា៖ «ក្នុងនាមជាធនាគារសាកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន យើងរប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងតំបន់។ ហើយកម្មវិធី 3D Conquest នេះគឺជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដែល CIMB Group ជម្រុញឲ្យយុវជនក្នុងតំបន់អាស៊ាន ទទួលបានឱកាសល្អៗ នៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី 4 នាពេលបច្ចុប្បន្ននេះ»។

 

«ជារួមទាំងអស់នេះ គឺដើម្បីអតិថិជនរបស់យើងទាំងអស់គ្នា។ យើងរៀបចំគម្រោងអនាគតមួយ ដែលអតិថិជនអាចជ្រើសរើសផលិតផល និងសេវាកម្ម ដែលបង្កើតឡើងរួមគ្នា ហើយសមស្របនឹងតម្រូវការរបស់ពួកគេ តាមរយៈឧបករណ៍ ដែលចេញពីការវិភាគទិន្នន័យ និងកម្មវិធីប្រាជ្ញាសិប្បនិមិត្ម AI។ នេះគឺជាហេតុផល ដែលគោលដៅរីកចម្រើនបន្ទាប់របស់ CIMB Group នឹងមានមូលដ្ឋានឌីជីថល ទៅលើសសរគ្រឹះទាំងបី ដូចជាការលើកកម្ពស់ធនធានមនុស្ស អតិថិជន និងនិរន្តរភាព។

 

យើងជឿជាក់យ៉ាងរឹងមាំថា តាមរយៈកម្មវិធីប្រកួតប្រជែងនេះ បូករួមនឹងគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជាសាលាបណ្តុះបណ្តាល 3D និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ CIMB Group ដែលមានកញ្ចប់ទឹកប្រាក់សរុបប្រមាណ 111 លានរីងហ្គីត នឹងត្រូវចំណាយដើម្បីបំពាក់បំប៉នបុគ្គលិក ផ្នែកឌីជីថល CIMB Group នឹងស្ថិតក្នុងលក្ខខណ្ឌមួយល្អប្រសើរ ដើម្បីកែទម្រង់ DNA របស់ក្រុមហ៊ុន ដើម្បីក្លាយជាស្ថាប័នឌីជីថលមួយ»។ ក្រុមបេក្ខជនដាក់ពាក្យនឹងធ្វើការប្រកួតប្រជែង ក្នុងកម្រិតប្រទេស ក្នុងខែវិច្ឆិកា ឆ្នាំ 2018 មុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ នាទីក្រុងកូឡាឡាំពួរ ក្នុងខែមករា ឆ្នាំ 2019។

 

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចូលរួមសហការជាដៃគូផ្លូវការ សម្រាប់រយៈពេល៤ឆ្នាំជាប់គ្នា សម្រាប់គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនរបស់ CIMB Group។ ដៃគូមកពីវិស័យបច្ចេកវិទ្យា រួមមានក្រុមហ៊ុន Amazon ក្រុមហ៊ុន Cloudera Fusionex ក្រុមហ៊ុន Oracle និង SAS ម៉ាឡេស៊ី។ កម្មវិធីប្រកួត 3D Conquest របស់ស៊ីអាយអិមប៊ី ត្រូវបានគាំទ្រដោយក្រសួងអប់រំឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (MDEC) និង Big Community។ សម្រាប់ព័ត៌មានលម្អិត អំពីការចុះឈ្មោះ និងកម្មវិធីប្រកួត 3D Conquest របស់ធនាគារ ស៊ីអាយអិមប៊ី សូមចូលទៅកាន់គេហទំព័រ www.3dconquest.cimb.com

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន