no-alternative title

Samsung Galaxy J6+ ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី ដែលមានសមត្ថភាពផ្តល់នូវបទពិសោធន៍ការកម្សាន្តគ្មានដែនកំណត់

ថ្មីៗនេះ Samsung បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy J6+ ដែលមានរូបរាងស្រស់ស្អាត អេក្រង់ភ្លឺច្បាស់ និងការកម្សាន្តគ្មានដែនកំណត់ តាមរយៈនៃការបំពាក់នូវបច្ចេកវិទ្យាថ្មីៗដូចជា Live Focus ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ការដោះសោរជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃពីគែមស្មាតហ្វូន (Side Fingerprint) និងអេក្រង់កម្រិត TrueHD+ Infinity Display ភ្លឺច្បាស់ក្នុងការកម្សាន្ត។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសៗរបស់ J6+:

អេក្រង់ភ្លឺច្បាស់ ការកម្សាន្តកាន់តែសម្បូរបែប៖ ភាពសប្បាយរីករាយកើតឡើងនៅពេលដែលអ្នកមើលឃើញជីវិតរបស់អ្នកពោរពេញដោយធម្មជាតិស្រស់បំព្រង។ Galaxy J6+ នេះមានអេក្រង់ទំហំ 15.26cm (6.0") True HD+ Infinity Display  មានកម្រិត 18.5:9 display ratio និងការផ្តល់នូវកម្រិតនៃការទស្សនាដូចទៅនឹងបទពិសោធន៍ដែលអ្នកធ្លាប់ធ្វើការទស្សនានៅក្នុងរោងកុនដែរ នៅក្នុងនោះគឺមានការប្រើប្រាស់នូវប្រព័ន្ធសំឡេង Dolby Atmos ដ៏អស្ចារ្យបំផុត។ ការប្រើប្រាស់កញ្ចក់នៅលើស្មាតហ្វូន Galaxy J6+ គឺពិតជាស្រស់ស្អាតជាមួយនឹងពណ៌ថ្មីដ៏ស្រស់ស្អាត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងដ៏ប្រណិត: Samsung Galaxy J6+ នេះមានអេក្រង់ទំហំ 6’’ ជាមួយនឹងគែមស្តើង និងផ្នែកខាងលើរបស់អេក្រង់គឺមានកាមេរ៉ា សេនស័រ រន្ធស្តាប់សំឡេង និងភ្លើង Flash ស្របពេលដែលផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះនៅតែមានកម្រាស់ក្រាស់ដដែល។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរនៅចំចំណុចកណ្តាលជាមួយនឹងភ្លើង Flash នៅខាងស្តាំ និងមានម៉ាកយីហោ SAMSUNG នៅក្រោមប្រព័ន្ធកាមេរ៉ា។ បើក្រឡេកមើលគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ គេសង្កេតឃើញមានប៊ូតុងឡើងចុះសំឡេង ប៊ូតុង Power និងរន្ធដោតស៊ីមកាត រីឯខាងស្តាំ គឺមានតែកន្លែងសម្រាប់ធ្វើការស្កេនក្រយ៉ៅដៃ។ នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះមានរន្ធសម្រាប់ដោតកាសស្តាប់ រន្ធបញ្ចូលថាមពលថ្ម microUSB 2.0 និងរន្ធ Loudspeakers។ 

ការទំនាក់ទំនង និងសន្ទនាកាន់តែមានភាពកម្សាន្តបំផុត៖ សម្រាប់ការសន្ទនារបស់អ្នក គឺអាចធ្វើទៅតាមអ្វីដែលអ្នកចង់បាន។ អ្នកអាចធ្វើការបង្កើតនូវរូបភាព Avatar ដ៏អស្ចារ្យជាមួយនឹង Emotify នៅលើស្មាតហ្វូនស៊េរីថ្មី Galaxy J6+ និងធ្វើឱ្យការសន្ទនារបស់អ្នកពិតជាអស្ចារ្យកាន់តែសម្បូរបែបបំផុត។

ការថតរូបភាពដ៏អស្ចារ្យ៖ ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP ជាមួយនឹងកម្រិត Aperture f/1.9 (wide) និង Auto Focus)+ 5MP ជាមួយនឹងកម្រិត Aperture f/2.2 Depth Sensor គឺអាចរូបភាព Portraits ដ៏អស្ចារ្យបំផុត ក្នុងនោះ គ៏មានភ្ជាប់ជាមួយនឹងមុខងារ LED flash, panorama, HDR  ថែមទៀតផង។ នៅលើកាមេរ៉ា Galaxy J6+ ក៏ភ្ជាប់ជាមួយនឹងមុខងារ Live Focus ដែលអាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាត។ អ្នកក៏អាចធ្វើការបន្ថែមនូវ Effects ជាច្រើនទៀត ដើម្បីធ្វើឱ្យរូបភាព Portraits របស់អ្នកអាចផ្តិតរូបភាពអស្ចារ្យជាមួយនឹងការប្រើប្រាស់រូបភាពផ្ទៃខាងក្រោយព្រាល Background Blur ផងដែរ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 8MP ជាមួយនឹងកម្រិត Aperture f/1.9 និង LED Flash។ 

ការដោះសោរដោយគ្រាន់តែប៉ះចុងម្រាមដៃប៉ុណ្ណោះ៖  អ្នកអាចធ្វើការដោះសោរស្មាតហ្វូនស៊េរីថ្មីរបស់អ្នកកាន់តែមានភាពងាយស្រួលជាមួយនឹងការស្កេនក្រយ៉ៅដៃនៅគែមរបស់ស្មាតហ្វូននេះ (Side Fingerprint Sensor) ដែលជាវិធីដ៏ងាយស្រួល និងលឿនបំផុតក្នុងការដោះសោរស្មាតហ្វូនរបស់អ្នកនោះ។

 

កម្លាំងម៉ាស៊ីនខ្លាំង ល្បឿនលឿន៖ Samsung Galaxy J6+ ដំណើរការលឿនដោយសារតែវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 425 ជាមួយអង្គគណនា Quad-core 1.4 GHz Cortex-A53 អមមកជាមួយនូវក្រាហ្វិកកាតប្រភេទ Adreno 308 ប្រព័ន្ធប្រតិបត្តិការ Android Oreo រួមនិងរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។

លោកអ្នក ក៏អាចធ្វើការបន្ថែមនូវម៉េមូរីខាងក្រៅជាមួយនឹង microSD បានទំហំដល់ទៅ 512GB បានផងដែរ។ ដូចនេះ ស្មាតហ្វូនរបស់អ្នកមិនដំណើរការអស់ទំហំម៉េមូរីនោះទេ នៅពេលដែលតម្លើងកម្មវិធីច្រើននៅលើស្មាតហ្វូននេះ។ ស្មាតហ្វូនដ៏ប្រណិតនេះមានថាមពលថ្ម 3300mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។ ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ក្រហម៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន