no-alternative title

ស្មាតហ្វូន Samsung Galaxy J4+ និង Galaxy J6+ កំពុងតែទទួលបានការគាំទ្រខ្លាំងក្នុងទីផ្សារកម្ពុជា

ក្រោយពីបានបង្ហាញខ្លួនរយៈពេលដ៏ខ្លីឃើញថា Samsung Galaxy J4+ និង  J6+ ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល។ ស្មាតហ្វូនទាំងពីរនេះ ទទួលបានប្រជាប្រិយភាពនិងការគាំទ្រខ្លាំងហួសពីការស្មាន ដោយសារស្មាតហ្វូននេះមាន រូបរាងស្លីមបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាភ្លោះ ស្កេនក្រយៅដៃពីចំហៀងស័ក្តិសមបំផុតសម្រាប់តម្រូវការអ្នកប្រើប្រាស់បច្ចុប្បន្ន មិនត្រឹមតែប៉ុណ្ណោះ  អមមកជាមួយតម្លៃម៉ាអេម ដែលជាហេតុ អាចឆកយកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន។ចំពោះ Galaxy J4+ គឺមានតម្លៃត្រឹមតែ $159ប៉ុណ្ណោះ ដែលមានជម្រើស៣ពណ៌ដ៏ស៊ីវិល័យ គឺពណ៌ផ្កាឈូក,ពណ៌ខ្មៅ និងពណ៌មាសហើយ សម្រាប់ Galaxy J6+ វិញគឺមានតម្លៃ $209 រួមជាមួយជម្រើស៣ពណ៌ដ៏ទាក់ទាញគឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុនសាមសុង តែងតែផ្តល់ទំនុកចិត្ត ភាពច្នៃប្រឌិតខ្ពស់ សមស្របតាមសម័យកាល នឹងតម្រូវចិត្តទៅតាមអតិថិជនគ្រប់ស្រទាប់ក្នុងសង្គម។ ហើយនេះគឺជាភាពជោគជ័យមួយសម្រាប់ក្រុមហ៊ុនសាមសុងនឹងត្រកូល Galaxy J ផងដែរ។នៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងពាំនាំនូវអ្វីដែលថ្មីៗ ភាពអស្ចារ្យ បច្ចេកវិទ្យាទំនើបនឹងឈានមុខគេជានិច្ច ធានាជូននូវគុណភាពនឹងតម្លៃ”។ តោះចឹងទៅរំលឹកពីលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ & J6+ ម្ដងទៀតទាំងអស់គ្នា៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1.  Samsung Galaxy J4+

Samsung Galaxy J4+ មានទង្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ 6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញរបស់ Galaxy J4+ គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ5មេហ្គាភិចសែល រួមជាមួយមុខងារSelfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

2.  Samsung Galaxy J6+

ជាមួយអេក្រង់ដ៏ធំទំហំ6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9រួមជាមួយមុខងារLive Focus ,Bokeh Effects ផងដែរ។ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន