no-alternative title

RAZER កំពូលស្មាតហ្វូន ដែលគេផលិត នឹងច្នៃប្រឌិតឡើងសម្រាប់អ្នកដែលមានចំណូលចិត្តលេងហ្គេមលើស្មាតហ្វូន

RAZER គឺជាស្លាកសញ្ញារបស់ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃប្រភេទ Gaming Laptop ដែលមានតម្លៃថ្លៃ និងជាស្លាកសញ្ញាដ៏មានប្រជាប្រិយភាពបំផុតស្ថិតក្នុងចិត្តរបស់ Gamer ស្ទើរគ្រប់រូប។ បន្ទាប់ពីទទួលបានទីផ្សារល្អក្នុងទីផ្សារ Gaming Laptop ក្រុមហ៊ុនមួយនេះបានសម្រេចផលិតចេញទូរស័ព្ទស្មាតហ្វូនផ្ទាល់ខ្លួនមួយស៊េរីគឺ Razer Phone។ ស្មាតហ្វូនដំបូងរបស់ RAZER មួយនេះមានការរចនារូបរាងប្លែកពីស្មាតហ្វូនដទៃ មើលទៅមានភាពរឹងមាំ ព្រមទាំងបំពាក់មកជាមួយគុណសម្បត្តិខ្លាំងៗជាច្រើនសម្រាប់ការប្រើប្រាស់ ឬអាចនិយាយបានថា RAZER បានពង្រួមកំលាំង និងមុខងារនៅលើម៉ាស៊ីនកុំព្យូទ័ររបស់ខ្លួនមកញាត់បញ្ចូលក្នុងតួរខ្លួនស្មាតហ្វូនមួយនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាង និងរចនាបថ

ស្មាតហ្វូននេះមានតួរខ្លួនផលិតឡើងពីលោហៈធាតុអាលុយមីញ៉ូមមានគែមទាំងបួនរាងមូលទាលស្មើរ។ វាមានកម្រាស់រាងក្រាស់បន្តិចបើធៀបនឹងស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនផ្សេងដោយវាមានកម្រាស់ 8.0mm និងទម្ងន់ដល់ទៅ 197ក្រាម។ នៅលើគែមជុំវិញតួររបស់ Razer Phone មិនមានដាំអ្វីធ្វើច្រើននោះទេគឺយើងឃើញមានប៊ូតុង Power រាបស្មើរនៅគែមខាងស្តាំ ហើយប៊ូតុង Power របស់វាក៏ដើរតួរជាទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃផងដែរ និងនៅខាងលើជារន្ធសម្រាប់ស៊កបញ្ចូលទ្រនាប់ស៊ីមកាត ហើយក៏អាចដាក់ម៉េមូរីកាតបានមួយផងដែរដោយលះបង់ស៊ីមទីពីរ។ 

នៅលើគែមខាងឆ្វេងមានប៊ូតុងកំនត់សំឡេងរាងមូលពីរគ្រាប់ រីនៅខាងក្រោមមានរន្ធដោតសាកថ្មប្រភេទ USB-C។ Razer Phone មិនមានរន្ធដោតកាសខ្នាត 3.5mm នោះទេបើទោះបីជាកម្រាស់របស់វាក្រាស់ក៏ដោយ។ Razer Phone មានឧប៉ាល័របំពងសំឡេងពីរគ្រាប់បង្កប់នៅគែមលើក្រោមនៃកញ្ចក់អេក្រង់ដែលវាបញ្ចេញសំឡេងបានលឺខ្លាំងជាងស្មាតហ្វូនដទៃជាមួយបច្ចេកវិទ្យាសំឡេង Dolby Atmos។ នៅផ្នែកខាងក្រោយមានស្លាកសញ្ញា RAZER មានរូបពស់បែរក្បាលបីទិស កាមេរ៉ាពីរគ្រាប់ជាមួយអំពូល LED flash មួយគ្រាប់ស្ថិតនៅជិតគែមខាងលើកែងខាងឆ្វេង។

បន្ទះអេក្រង់បង្ហាញបានភ្លឺច្បាស់ជាមួយ refresh rate 120Hz

នេះជាស្មាតហ្វូនដំបូងលើលោកដែលបំពាក់បន្ទះអេក្រង់ដែលមានកម្រិត refresh rate 120Hz គឺវាស្មើរនឹងពីរដងនៃបន្ទះអេក្រង់ស្មាតហ្វូនដទៃ។ វាប្រើប្រាស់បន្ទះកញ្ចក់អេក្រង់បង្ហាញប្រភេទ IGZO IPS LCD ទំហំ 5.7 អ៊ីង កម្រិត ratio 16:9 ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 515ppi ស្រោបដោយកញ្ចក់ការពារ Corning Gorilla Glass 3 និងទ្រទ្រង់ការបង្ហាញបានក្នុងកម្រិត Quad-HD ទំហំ 1440x2560px។ កញ្ចក់អេក្រង់របស់វាប្រើប្រាស់បច្ចេកវិទ្យាបង្ហាញពណ៌ Wide Colour Gamut ដែលអាចបង្ហាញពណ៌បានច្បាស់គ្រប់ផ្នែកទាំងអស់លើផ្ទៃអេក្រង់ ហើយជាពិសេសអេក្រង់របស់វាប្រើប្រាស់កម្រិត refresh rate ខ្ពស់ដល់ទៅ 120Hz ជាមួយបច្ចេកវិទ្យា UltraMotionTM Technology ដែលជួយអោយការអូសកម្មវិធីផ្ទាល់នៅលើផ្ទៃអេក្រង់ អូសផ្ទាំងវ៉ិបសាយចុះឡើង និងដំណើរការលេងហ្គេមវាពិតជាដំណើការបានយ៉ាងរអិលប្រ៉ឹលបំផុតគ្មានអេក្រង់ស្មាតហ្វូនណាអាចប្រៀបបាន។ 

កំលាំងម៉ាស៊ីនខ្លាំងក្លាដំណើរការរលូន

Razer Phone ប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 835 មានអង្គគណនា 8 គ្រាប់ប្រភេទ Kryo ដោយបួនគ្រាប់មានល្បឿន 2.35GHz និង 4 គ្រាប់ទៀតមានល្បឿន 1.9GHz អមដំណើរការដោយរ៉េមទំហំ 8GB និងក្រាហ្វិក Adreno 540។ ស្មាតហ្វូននេះមានម៉េមូរីផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 64GB និងអាចដាក់បន្ថែមបានដល់ 256GB ប្រភេទម៉េមូរី microSD។ សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់វាវិញគឺបានដំឡើងមកស្រាប់ជាមួយ Android Nougat 7.1.1 ចេញពីប្រអប់មិនមែន Oreo 8.0 នៅទេ។

កំលាំងថាមពលខ្លាំងអាចកំដរការប្រើប្រាស់បានយូរ

ក្នុងតួរខ្លួន Razer Phone បានដាំភ្ជាប់នូវថ្មប្រភេទ Li-Ion ខ្នាត 4,000mAh ដែលអាចកំដរការប្រើប្រាស់ទូទៅបានជិតមួយថ្ងៃ ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជំនាន់ចុងក្រោយរបស់ Qualcomm គឺ Quick Charge 4.0។

កាមេរ៉ាថតរូប និងវីដេអូ

និយាយដល់កាមេរ៉ារបស់ Razer Phone គឺវាបានបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅកាមេរ៉ាក្រោយដោយមួយគា្រប់ៗមានទំហំ 12MP ជាមួយ អំពូលជំនួយពន្លឺមួយគ្រាប់ប្រភេទ Dual Tone LED flash។ កាមេរ៉ាមួយគ្រាប់ប្រើប្រាស់កែវលែនទូលាយ (wide angle len) ជាមួយកម្រិត aperture f/1.7 និងមួយគ្រាប់ទៀតប្រើប្រាស់ជាលែនហ្ស៊ូម (2x telephoto len) មានកម្រិត aperture f/2.6។ តែគួរអោយស្តាយដោយកាមេរ៉ាទាំងពីរគ្រាប់របស់វាមិនមានមុខងារថតរូបព្រាលផ្ទៃខាងក្រោយ (Portrait) នោះទេ ហើយសម្រាប់ការថតវីដេអូគឺវាផលិតសាច់វីដេអូបានដល់កម្រិត 4K ហើយក៏មិនមានមុខងារទប់រំនឹង OIS ដែរ។ 

រីឯកាមេរ៉ាមុខវិញគឺមានទំហំ 8.0MP សម្រាប់ថតរូបសែលហ្វីជាមួយកម្រិត aperture f/2.0។ ជារួមមកវិញ Razer Phone អាចមិនមែនជាជម្រើសស្មាតហ្វូនសម្រាប់អ្នកប្រើប្រាស់ទូទៅនោះទេ ដោយទីផ្សារសំខាន់ក្នុងការលក់ស្មាតហ្វូនមួយនេះគឺផ្តោតទៅលើអ្នកប្រើប្រាស់ដែលនិយមលេងហ្គេមច្រើនហើយត្រូវការម៉ាស៊ីនស្មាតហ្វូនដែលមានកំលាំងខ្លាំងក្លាអាចអូសហ្គេមដែលពូកគេពេញចិត្តបានរលូន មានមុខងារកំនត់ក្នុងការលេងហ្គេមដូចនៅលើកុំព្យូទ័រ និងមានកញ្ចក់អេក្រង់ភ្លឺច្បាស់អាចបញ្ជាបានរហ័សរលូនទាន់ចិត្ត។ Razer Phone ស្មាតហ្វូនដែល Gamer គ្រប់រូបមិនអាចមើលរំលងបាន៕

 

អតិថិជន អាចរកជាវទូរស័ព្ទនេះបាននៅហាង៖ The Premier 

អសយដ្ឋាន៖ #65 St 126 ( ខាងជើងផ្សារធំថ្មី)

ទូរស័ព្ទលេខ៖ 011 99 19 99

Facebook: https://www.facebook.com/thepremier168

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន