no-alternative title

ជាមួយនឹងការប្រើប្រាស់អេក្រង់ទូរទស្សន៍ QLED របស់ Samsung អ្នកជំងឺខ្វាក់ពណ៌ ក៏អាចទស្សនារូបភាព និងវីដេអូបានយ៉ាងច្បាស់ផងដែរ

ថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics បានរកឃើញនូវគំនិតមួយថ្មី ហើយនិងបានបង្កើតចេញនូវបច្ចេកវិទ្យាថ្មីទៀតផង ដើម្បីផ្តល់ឲ្យអ្នកជំងឺខ្វាក់ព័ណ៌អាចមើលឃើញរូបភាពដូចធម្មតា ដូចមនុស្សទូទៅ មើលឃើញអញ្ចឹងដែរ។ បច្ចេកវិទ្យានេះ ត្រូវបានគេឲ្យឈ្មោះថា កម្មវិធី SeeColorដែលត្រូវបានតម្លើងក្នុងគ្រប់ទូរទស្សន៍ QLED របស់ Samsung នៅទូទាំងពិភពលោក។ 

កម្មវីធីនេះ ពិនិត្យភ្នែករបស់អ្នកជំងឺ ហើយធ្វើការកែសម្រួលពណ៌ទៅតាមនោះ។ ឥលូវនេះ កម្មវិធី SeeColors អាចធ្វើឲអ្នកដែលមានជំងឺខ្វាក់ពណ៌ អាចមើលឃើញពណ៌ពេញលេញ និងគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៏ QLED របស់ Samsung។ទូរទស្សន៍ QLED ប្រើចំណុច Quantum ដើម្បីបង្កើតពន្លឺនេះ។ ដូច្នេះ អ្នករាល់គ្នា គឺអាចទទួលបាននូវបទពិសោធន៏ជាមួយនឹងពណ៌ដ៏ស្រស់ត្រកាល ជាមួយនឹងទូរទស្សន៏ QLED រួមទាំងអ្នកដែលមានជំងឺងងឹតពណ៌ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជំងឺខ្វាក់ពណ៌អាចនឹងកើតឡើងចំពោះបុរសម្នាក់ក្នុងចំណោមបុរស 12 នាក់និងស្ត្រីម្នាក់ក្នុងចំនោម 200 នាក់។អ្វីដែលចោទជាបញ្ហានោះគឺថា លោកអ្នក ដែលមានជំងឺនេះមានរហូតដល់ជិត 300 លាននាក់ឯណោះ ខណៈដែលអ្នកខ្លះ មិនបានដឹងថាខ្លួនកំពុងមានជំងឺនេះទេ។ហើយទោះបីជាពួកគេដឹងក៏ដោយ ពួកគេប្រហែលជាមិនបានចាប់អារម្មណ៍ថាខ្លួនឯងកំពុងមើលពណ៌ច្រឡំនោះឡើយ។ សាស្រ្តាចារ្យ KlaraWenzel នៅសកលវិទ្យាល័យបច្ចេកវិទ្យានិងសេដ្ឋកិច្ច Budapest មានប្រសាសន៏ថា“ពួកយើងចាប់ផ្ដើមការស្រាវជ្រាវនេះអស់រយៈពេលជិត 30 ឆ្នាំមកហើយគ្មានវិធីដែលអាចព្យាបាលជំងឺប្រភេទនេះបាននៅឡើយនោះទេប៉ុន្តែយើងអាចជួយអ្នកដែលកើតជំងឺទាំងនេះបាន”។

លោក Yui YoonLee នាយកវិស្វករនៃក្រុមហ៊ុន Samsung Electronics ដែលបានសហការគ្នានៅលើគម្រោងនេះពន្យល់បន្ថែមថា“កម្មវិធី SeeColors ដំណើរការតាមជំហានងាយៗ។ បន្ទាប់ពីអ្នកប្រើប្រាស់ទាញយកកម្មវិធីនេះពី Smart TV app store អ្នកនឹងទទួលបានការធ្វើតេស្តនិងវិនិច្ឆ័យដោយជាក់លាក់មួយ ហើយកម្មវិធីនេះនឹងប្តូរការកំណត់ពណ៌របស់ទូរទស្សន៍ QLED ដោយស្វ័យប្រវត្តិតាមលទ្ធផលនៃការធ្វើតេស្ត៍របស់អ្នកជងឺ។អ្វីដែលពិសេសនោះគឺថាកម្មវិធីនិងទូរទស្សន៍អាចឲ្យអ្នកជំងឺខ្វាក់ពណ៌មើលឃើញពណ៌យ៉ាងច្បាស់ក្រឡែតនិងត្រឹមត្រូវដូចមនុស្សដែលមានភ្នែកធម្មតាអញ្ចឹងដែរ។ ក្រុមហ៊ុន Samsung Electronics បានបង្កើតកម្មវិធី SeeColors ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីអភិវឌ្ឍន៏ការរស់នៅរបស់មនុស្សតាមរយៈបច្ចេកវិទ្យា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន