no-alternative title

OUKITEL K5000 ស្មាតហ្វូនដែលផ្តល់នូវភាពស្រស់ស្អាត កាន់ពេញដៃ ពេញភ្នែក ពេញចិត្ត

នៅឆ្នាំនេះក្រុមហ៊ុន OUKITEL បញ្ចេញនូវស្មាតហ្វូនជាច្រើនស៊េរីដ៏ស្រស់ស្អាតដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។ នៅពេលថ្មីៗនេះ ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀត ដែលមានការរចនារូបរាងកាន់តែលេចធ្លោទាក់ទាញស៊ីវិល័យ ពេញចិត្ត ពេញភ្នែក និងពេញដៃក្នុងការប្រើប្រាស់បំផុតនោះគឺ ស្មាតហ្វូន OUKITEL K5000។ ស្មាតហ្វូននេះមិនត្រឹមតែមានការរចនារូបរាងប្រណិតនោះទេ ប៉ុន្តែវាមានថាមពលថ្មខ្លាំង កម្លាំងម៉ាស៊ីនដើរលឿន កាមេរ៉ាច្បាស់ និងអេក្រង់ភ្លឺច្បាស់ក្នុងការទស្សនា។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងកាន់តែស៊ីវិល័យប្រណិតបំផុត

ស្មាតហ្វូនស៊េរីថ្មី OUKITEL K5000 ប្រើប្រាស់នូវអេក្រង់រាបភ្លឺច្បាស់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ HD+ Display ជាមួយនឹងកម្រិត 18:9 Infinity Display ដ៏ស្រស់ស្អាត។ គែមរបស់អេក្រង់នេះគឺកោងបន្តិចនៅផ្ទៃខាងមុខ ខណៈពេលដែលផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់អេក្រងមានស៊ុមព័ទ្ធអេក្រង់ស្តើង។ នៅផ្នែកខាងលើគេសង្កេតឃើញមានកាមេរ៉ាខាងមុខ ឧបាល័របំពងសំឡេង និងសេនស័រ។ ក្រឡេកទៅមើលគែមខាងស្តាំរបស់ស្មាតហ្វូននេះវិញ គេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុងចាក់សោរ ខណៈគែមខាងស្តាំរបស់ស្មាតហ្វូននេះមានរន្ធសម្រាប់ដាក់ស៊ីម ឬកាត microSD ។ 

នៅផ្នែកខាងក្រោមបាតរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានរន្ធសម្រាប់បញ្ចូលថាមពលថ្ម USB Type-C ដែលទ្រទ្រង់នូវបច្ចេកវិទ្យា Faster Charging ថែមទៀតផង។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ស្មាតហ្វូន OUKITEL K5000 មានកាមេរ៉ាមួយគ្រាប់ជាប់ទន្ទឹមជាមួយនឹងភ្លើង LED Flash ចំនួន 2 គ្រាប់ ខណៈនៅខាងក្រោមកាមេរ៉ានេះគេសង្កេតឃើញមានប្រព័ន្ធស្កេនក្រយ៉ៅដៃ ហើយនៅផ្នែកខាងក្រោមខាងក្រោយគេសង្កេតឃើញមានតួអក្សរ OUKITEL ថែមទៀត។ 

ប្រព័ន្ធកាមេរ៉ាថតរូបច្បាស់ និងអេក្រង់ត្រជាក់ភ្នែក

ស្មាតហ្វូន OUKITEL K5000 ប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 16MP របស់ SONY IMX135 ដែលអាចធ្វើការពង្រីកដល់ទៅ 22 ដង ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 21MP របស់ Samsung 3P3 ។ ប្រព័ន្ធកាមេរ៉ានេះផ្តល់នូវរូបភាពភ្លឺច្បាស់ស្រស់ស្អាតទាក់ទាញចិត្តក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ទំហំ 5.7 អ៊ីង កម្រិតភាពច្បាស់ HD Display ដែលងាយស្រួលកាន់ ងាយស្រួលទស្សនាជាមួយនឹងកម្រិតភាពច្បាស់ 1440x720 ភិចសែលជាមួយនឹងកម្រិត 5-Point Multi-Touch ដែលលោកអ្នកអាចប៉ះបញ្ជាដោយប្រើប្រាស់ដៃម្ខាងបានយ៉ាងងាយស្រួល។ កាន់តែពិសេសជាងនេះទៀត អេក្រង់របស់វាជាកញ្ចក់ប្រភេទ 18:9 Full Screen Infinity Display ដែលមានទំហំ 90% បើធៀបជាមួយនឹងតួខ្លួន ហើយវាការពារដោយកញ្ចក់ Dragontrail Glass ។ កញ្ចក់របស់ស្មាតហ្វូននេះគឺជាប្រភេទ 2.5D Display ដែលមានគែមកោងស្រស់ស្អាតបំផុត។ 

កម្លាំងម៉ាស៊ីនខ្លាំង ថាមពលថ្មកាន់បានយូរ ប្រព័ន្ធសុវត្ថិភាពលឿនរហ័សទាន់ចិត្ត

ស្មាតហ្វូន OUKITEL K5000 ប្រើប្រាស់នូវថាមពលថ្មកម្លាំងដល់ទៅ 5000mAh ដែលអាចប្រើប្រាស់បានរយៈពេលដល់ទៅ 3 ថ្ងៃ ពិសេសជាងនេះទៀតការបញ្ចូលថាមពលថ្មរបស់ស្មាតហ្វូននេះគឺជាប្រភេទ 5V/2A Type-C Charger ដែលពិតជាលឿនមែនទែន។ មួយវិញទៀត ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប MediaTek MT6750T ជាមួយនឹងអង្គគណនា Octa-Core 1.5GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ថែមទៀតផង។ 

សម្រាប់ការលេងហ្គេមវិញ ស្មាតហ្វូន OUKITEL K5000 គឺជាជម្រើសមួយដ៏ល្អបំផុតដោយសារតែស្មាតហ្វូននេះមានកម្លាំងម៉ាស៊ីនខ្លាំងមិនធម្មតានោះទេ។ បន្ថែមពីនេះទៀត គ្មានអ្នកណាម្នាក់ដែលអាចចូលដំណើរការស្មាតហ្វូន OUKITEL K5000 បាននោះទេ ប្រសិនបើអ្នកចាក់សោរវាជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនោះ។ សម្រាប់លេខសម្ងាត់ដ៏ល្អបំផុតគឺការប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Unlock ជាមួយនឹងល្បឿន 0.1 វិនាទី។ ស្មាតហ្វូននេះមាន 3 ពណ៌ដ៏ស្រស់ស្អាតក្នុងការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ៕

អាចរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស: ក្រុមហ៊ុន Oukitel CambodiaTel: 078 266 168

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន