no-alternative title

ក្រុមហ៊ុន Panasonic ប្រារព្ធខួបអនុស្សាវរីយ៏លើកទី 100 នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាមួយនឹងវត្តមមាន SKY SERIES ឆ្នាំ 2018

កាលពីថ្ងៃទី 16 ខែមិនា ឆ្នាំ 2018 សណ្ឋាគារ The Great Duke ក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក សម្រាប់ប្រើប្រាស់នៅតាមផ្ទះឈានមុខគេរបស់ជប៉ុន បានប្រារព្ធខួបអនុស្សាវរីយ៏លើកទី 100 នៃប្រតិបត្តិការអាជីវកម្មទូទាំងពិភពលោករបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះ ក្រុមហ៊ុន Panasonic បានបង្ហាញនូវម៉ាស៊ីនត្រជាក់ទំនើបឆ្លាតវៃ SKY SERIES ឆ្នាំ 2018 ដែលជាម៉ូដែលថ្មីចុងក្រោយគេ បំពាក់ដោយបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់បន្សុទ្ធខ្យល់ Nano e ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យាថ្មីនេះ ត្រូវបានបង្កើត និងអភិវឌ្ឍឡើង ដើម្បីផ្តល់នូវខ្យល់បរិសុទ្ធ ដែលអាចបំបាត់ក្លិនអាក្រក់ និងស្រូបយកធូលីតូចៗ រួមទាំងបាក់តេរី និងមេរោគទាំងឡាយទៅក្នុងម៉ាស៊ីនត្រជាក់យ៉ាងឆ្លាតវៃ។ ផ្អែកលើគោលគំនិតគុណភាពខ្យល់សម្រាប់ជីវិត បច្ចេកវិទ្យាផ្តាច់មុខពីក្រុមហ៊ុន Panasonic នេះ មានបំណងផ្តល់នូវខ្យល់បរិសុទ្ធ ដើម្បីគុណភាពជីវិតកាន់តែប្រសើរ។ ក្រុមហ៊ុនជឿជាក់ថា លក្ខណៈពីសេសនៃម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន Panasonic ផលិតឡើងចំតម្រូវការអតិថិជន និងឈានក្តាន់យកទីផ្សារបាន 60% ហើយនៅតែជាម៉ាកគ្រឿងអគ្គីសនីគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក Ichiro Suganuma នាយកប្រតិបត្តិនៃក្រុមហ៊ុន Panasonic Appliances Asia Pacific បានមានប្រសាសន៏ថា” 100 ឆ្នាំ បានកន្លងផុតទៅចាប់តាំងពីក្រុមហ៊ុន Panasonic ត្រូវបានបង្កើតឡើងនៅឆ្នាំ 1918។ តាំងពីដំបូងយើងបានធ្វើការអភិវឌ្ឍផលិតផលប្រកប ដោយភាពច្នៃប្រឌិតខ្ពស់ជាមួយគុណភាពល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ដែលមានរបៀបរស់នៅខុសៗគ្នានៅក្នុងពិភពលោក។ ផ្អែកលើស្តង់ដារគុណភាពជប៉ុន យើងបានខិតខំផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត។ 

លោក Maresuke Nagatoshi ប្រធានតំណាងសាខារបស់ Panasonic ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៏ថា “ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ Panasonic នេះ មិនត្រឹមផ្តល់នូវខ្យល់ត្រជាក់ប៉ុណ្ណោះទេ គឺយើងផ្តល់ជូននូវដំណោះស្រាយខ្យល់សរុប។ ម៉ាស៊ីនត្រជាក់ថ្មីប្រភេទ SKY SERIES របស់ Panasonic នេះ រួមបញ្ចូលនូវការច្នៃប្រឌិតដ៏ខ្លាំងក្លានៅក្នុងផ្នែកនីមួយៗ។ ម៉ូដែលថ្មីនេះ មានប្រព័ន្ធបោសសម្អាតឆ្លាតវៃកម្រិតខ្ពស់ ដោយបច្ចេកវិទ្យាទំបើប Nano e ដែលកែច្នៃទប់ស្កាត់បាក់តេរី និងមេរោគ បឺតស្រូបយកធូលី និងសម្អាតប្ទប់របស់អ្នកអោយមានបរិយាកាសស្រស់ស្រាយ ទោះបីជាមុខងារត្រជាក់ត្រូវបានបិទក៏ដោយ។

ក្រៅពីការធានាផ្តល់នូវខ្យល់បរិសុទ្ធស្រស់ស្រាយ រស់នៅប្រកបដោយផាសុកភាព រូបរាងម៉ាស៊ីនត្រជាក់ក៏ត្រូវបាបរចនាថ្មីប្លែកជាមួយសន្ទះខ្យល់បក់ SKY WING នោផ្នែកខាងលើ បាញ់ខ្យល់ត្រជាក់ខ្លាំងជាមុន ឆ្ងាយជាងមុនរួមជាមួយបច្ចេកវិទ្យា Inverter ថ្មីចុងក្រោបង្អស់ ដែលអាចសន្សំសំចៃថាមពលខ្ពស់ជាងមុន។ ជាមួយនិងរបកគំហើញថ្មីនៃបច្ចេកវិទ្យាទំនើបឆ្លាតវៃ Nano e ក្រុមហ៊ុនជឿជាក់ថា ម៉ាស៊ីនត្រជាក់របស់ខ្លួននឹងដើរតួរយ៉ាងសំខាន់ក្នុងការវាយលុកទីផ្សារគ្រឿងអេឡិចត្រូនិកប្រើប្រាស់នៅតាមផ្ទះ ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន