បន្ទាប់ពីទទួលជោគជ័យនៅក្នុងការនាំមកនូវផលិតផលថ្មីៗជាច្រើននៅក្នុងប្រទេសកម្ពុជា ពេលនេះ Hoco បានបញ្ចេញនូវផលិតផលថ្មិៗមួយចំនួនទៀត ជឿជាក់ថា លោកអ្នកពេញចិត្តជាមិនខានទៅលើការប្រើប្រាស់ ពីព្រោះថា វាអាចជួយលោកអ្នកកាន់តែមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់នៅក្នុងការតរភ្ជាប់សម្រាប់ការកំសាន្ត។
1.HOCO UA9 USB Type-C OTG Adatper
សម្រាប់បច្ចុប្បន្ន ប្រិយមិត្តមួយចំនួនប្រាកដជាត្រូវការចាំបាច់បំផុតនូវឧបករណ៍សម្រាប់ជាជំនួយ ដើម្បីជួយសម្រួលក្នុងការប្រើប្រាស់ ដូច្នេះ សម្រាប់ក្បាលតភ្ជាប់ដែលម្ខាងមានរន្ធ USB និងម្ខាងទៀតមានឌុយ USB Type-C ដោយបានបំពាក់នូវបច្ចេកវិទ្យា OTG Adapter Converter ដើម្បីប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Xiaomi និង iPhone ដែលមានសមត្ថភាពខ្ពស់ក្នុងការចម្លងទិន្នន័យបានយ៉ាងរហ័ស ប្រិយមិត្តមិនចាំបាច់បារម្មណ៍ពីទំហំនៃមេម៉ូរីក្នុងទូរស័ព្ទឡើយ ។ ចំណុចដ៏ពិសេសនោះ HOCO UA9 USB Type-C OTG Adatper មានសមត្ថភាពក្នុងការចម្លងទិន្នន័យពីទូរស័ព្ទមួយទៅទូរស័ព្ទមួយបានយ៉ាងងាយស្រួល ពិសេសពីស្មាតហ្វូន Xiaomi ទៅកាន់ iPhone ផ្ទាល់តែម្តង ដោយគ្រាន់តែដោតភ្ជាប់ជាមួយខ្សែសាកថ្មរបស់ iPhone ជាមួយនឹងរន្ធ USB របស់ HOCO UA9 USB Type-C OTG Adatper រួចដោតចូលទូរស័ព្ទ នោះវាអាចផ្ទុកនិងផ្ទេរទិន្នន័យបានភ្លាមៗតែម្តង។ ដូច្នេះ នៅមានអ្វីដែលជាផលលំបាក សម្រាប់ការចម្លងទិន្នន័យទៅវិញទៅមកទៀតទៅ ព្រោះមាន HOCO UA9 USB Type-C OTG Adatper ហើយនោះ៕
2.HOCO 2 A Magnetic Charging Cable
មិនចាំបាច់់បរិយាយច្រើនឡើយ គ្រាន់តែឃើញប្រិយមិត្តមួយចំនួនប្រកដជាបានស្គាល់ និងមានអ្នកខ្លះក៏ធ្លាប់ ប៉ុន្តែប្រិយមិត្តមួយចំនួនប្រហែលជាគិតថា HOCO 2 A Magnetic Charging Cable គ្រាន់ជាខ្សែ USB សម្រាប់សាកថ្មទូរស័ព្ទធម្មតា តែសូមមើលឲ្យច្បាស់ ខ្សែ USB មួយនេះ ត្រូវបានក្រុមហ៊ុន Hoco ធ្វើការផលិតឡើងសម្រាប់បន្ថែមភាពងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ទូរស័ព្ទ iPhone ព្រោះតែ HOCO 2 A Magnetic Charging Cable ជាប្រភេទ USB Lighting ដែលមានក្បាលឆក់ភ្ជាប់គ្នា មានមុខងារក្នុងការសាកថ្ម និងចម្លងទិន្នន័យ មានន័យថា ក្បាលឌុយ Lighting របស់វាគឺមានដុំដែកឆក់ភ្ជាប់គ្នា (សូមមើលរូប) មានន័យថា ប្រិយមិត្តក៏អាចដោះត្រឹមក្បាលសាក ទុកនៅជាប់នឹងទូរស័ព្ទក៏បាន ហើយនៅពេលសាកថ្ម គ្រាន់តែយកខ្សែមកដាក់ជិត នោះវានឹងឆក់ភ្ជាប់គ្នា រួចសាកថ្មទូរស័ព្ទតែម្តង។ មិនត្រឹមតែមានសមត្ថភាពហើយនោះ ខ្សែរបស់វាក៏មានសភាពជាប់ធន់ល្អ មិនងាយយារ ឬឆាប់ដាច់ឡើយ ដោយផ្សំចេញពីសមាសធាតុ metal+PVC មានប្រវែង 100cm និងអាចសាកថ្មនិងចម្លងទីន្នន័យបានសម្រាប់ចាប់ពីម៉ូដែល iphone 7 6 6s ដូច្នេះ ជាមួយនឹងខ្សែ HOCO 2 A Magnetic Charging Cable ពិតជាផ្តល់នូវភាពងាយស្រួល និងធន់ក្នុងការប្រើប្រាស់ថែមទៀតផង។
3.HOCO Cell Phones Camera Lens Clip 2 in 1 Kit
ក្រុមហ៊ុន Hoco ក៏បានគិតដល់ការថតរូបភាពនៅលើទូរស័ព្ទរបស់លោកអ្នកផងដែរ ដើម្បីជាជំនួយក្នុងការចាប់យករូបភាពទីឆ្ងាយបានច្បាស់ជាងមុនសម្រាប់ទូរស័ព្ទ Hoco បានផលិតចេញនូវលែនជំនួយ HOCO Cell Phones Camera Lens Clip 2 in 1 Kit ដែលជាលែនដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់យករូបភាពនៅលើកាមេរ៉ាទូរស័ព្ទបានច្បាស់ជាមុន10ដង ដោយបានចែកចេញជាពីរមុខងារសម្រាប់ចាប់យករូបភាព មាន Wide-angle lens ដែលអាចបន្ថែមនូវទំហំរូបភាពបានធំជាងមុនរហូតដល់ 110 ដឺក្រេឯណ្ណោះ មួយវិញទៀតគឺមុខងារ Macro lens ដោយមិនត្រឹមតែថតរូបភាពធម្មតាបានច្បាស់នោះទេ ថែមទាំងអាចថតរូបភាពដោយពង្រីកបន្ថែមបានរហូតដល់កម្រិត 10x បានច្បាស់ថែមទៀតផង។ និយាយពីរូបរាងរបស់វា និងការដំឡើងគឺគ្មានអ្វីដែលពិបាកឡើយ ដោយចំណាយពេលត្រឹម១វិនាទីគឺអាចភ្ជាប់ជាមួយកាេមរ៉ាបានស្រេច ព្រោះវាមានដង្កៀប ដោយគ្រាន់តែគាបជាប់ចំពីលើកាមេរ៉ាជាការស្រេច ហើយសមត្ថភាពរបស់វា គឺច្បាស់ទាំងការថតរូបភាពសន្លឹក និងថតវិដេអូក៏ច្បាស់ត្រជាក់ភ្នែកដូចគ្នាដែរ។ ចង់បន្ថែមឲ្យការចាប់យករូបភាព ដើម្បីចែករំលែកនៅលើបណ្តាងសង្គម នូវរូបភាពល្អៗច្បាស់ៗ អាចសាកល្បងជាមួយ Lens ជំនួយមួយនេះបាន ដោយប្រើប្រាស់ជាមួយស្មាតហ្វូនពពួក iPhone Samsung និង Xiaomi ជាដើម។