no-alternative title

ចង់ដឹងថាការថត slow motion របស់ S9 និង S9+ ឲ្យបានទ្បូយប៉ុណ្ណានោះ តោះមើលរបៀបថតវីដេអូទាំងអស់គ្នា!

ការថតវីដេអូ slow motion ឲ្យបានស្អាតដូចអ្នកឃើញក្នុងការផ្សាយពាណិជ្ជកម្ម Samsung ត្រូវមានការអត់ធ្មត់បន្តិច។ មានមនុស្សជាច្រើនអាចថតវាចេញដោយសារមានការអត់ធ្មត់ខ្លាំង ប៉ុន្តែឥទ្បូវនេះជាមួយនឹងការអនុវត្តបានត្រឹមត្រូវអ្នកអាចថតវីដេអូ Super Slow- mo បានយ៉ាងងាយស្រួល ដោយធ្វើតាមគន្លឹះខាងក្រោយនេះ៖

- ពន្លឺ (Lighting)៖ អ្នកអាចថតវីដេអូ Super Slow- mo បានល្អនៅកន្លែងដែលបានពន្លឺគ្រប់គ្រាន់។ រាល់ពេលអ្នកប្តូរកម្មវិធីថតទៅ Super Slow-mo អ្នកនឹងសម្គាល់ឃើញថា វាមានភាពងងឹតដោយសារបច្ចេកវិទ្យា ត្រូវការចាប់យករូបភាព 960 frame ក្នុង1វិនាទីគឺត្រូវការពន្លឺគ្រប់គ្រាន់ ដូចនេះបើវាងងឹតពេក អ្នកអាចរកកន្លែងដែលមានពន្លឺល្អជាងហ្នឹង(ពន្លឺថ្ងៃគឺជាជម្រើសដ៍ល្អបំផុត)។

រូបភាពពាណិជ្ជកម្ម
no-alternative title

- កំណត់ពេល (Timing)៖ កម្មវិធី Super Slow-Mo នឹងចាប់យក 0.2 វិនាទីនៃវីដេអូរបស់អ្នក ហើយពង្រីកវាទៅជា 6 វិនាទីវិញ។ ព្យាយាមរកសកម្មភាពល្អៗដែលអាចធ្វើអោយវីដេអូ Super Slow-mo អ្នកកាន់តែមានភាពទាក់ទាញ តែកុំព្យាយាមថតអ្វីមួយដែលមានរយៈពេលលើសពី ៣ ឬ 4 វិនាទី(ដូចជាការលោតពីគំនរថ្មជាដើម) ចូរគិតអ្វីដែលអាចចាប់បានភ្លាមៗ។

- លំនឹង៖ ប្រើជើងទម្រកាមេរ៉ា (Tripod) ឬរកវិធីណាដែលអាចដាក់ទូរស័ព្ទ S9/S9+ ឬកាន់អោយនឹង គឺជាវិធីល្អមួយ ព្រោះកម្មវិធី Super Slow-Mo ដំណើរការបានល្អបំផុតនៅពេលអ្នកអាចរក្សាលំនឹងទូរស័ព្ទអ្នកបានល្អ(វាបានបង្ហាញនៅលើ អេក្រង់ទូរស័ព្ទផងដែរពេលដែលយើងថត Super Slow-mo)  ដែលអាចឲ្យទូរស័ព្ទអ្នកចាប់យកចលនា និងចាប់ផ្តើមថតបាន។

 

- ថតរូបជាច្រើនក្នុងពេលតែមួយ(Multi-take)៖ នៅក្នុងផ្នែក Settings នៃកាមេរ៉ា អ្នកត្រូវកំណត់ថា អ្នកចង់ឲ្យកម្មវិធី Super Slow-MO អាចចាប់យករូបជាច្រើនក្នុងពេលតែមួយ ឬគ្រាន់តែថតយកតែមួយ។ ការចាប់យករូបជាច្រើនក្នុងពេលតែមួយនឹងប្រើប្រាស់ទំហំមេម៉ូរីអ្នកច្រើនជាង ប៉ុន្តែវាអាចជួយឲ្យអ្នកចាប់យកពេលវេលាដ៏អស្ចារ្យដែលអ្នកប្រាថ្នាចង់បាន។

យើងអាចថតវីដេអូ Super Slow-mo ដោយប្រើប្រាស់ Auto mode ឬ Manual Mode ដែលមានស្រាប់នៅលើកាមេរ៉ារបស់ទូរស័ព្ទ Galaxy S9 | S9+ ។ បន្ទាប់ពីយើងថតវីដេអូ Super Slow-mo រួច យើងអាចធ្វើអោយវីដេអូ Super Slow-mo របស់យើងកាន់តែទាក់ទាញដោយយើងអាចធ្វើអោយវីដេអូយើងបញ្ច្រាស់មកវិញបាន (Reverse ឬ Swing) នៅលើទូរស័ព្ទ Galaxy S9 | S9+។ 

សូមទស្សនាវីដេអូដែលបង្ហាញពីរបៀបថតវីដេអូ Super Slow-mo នៅលើ Galaxy S9/S9+ ដោយលោក ឆេង សុភ័ក្ត្រ។  www.m.facebook.com/story.php?story_fbid=825030401038122&id=160268270847675

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន