no-alternative title

ក្រុមហ៊ុន G Gear ក្លាយជាតំណាងចែកចាយទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018  ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយក្រុមហ៊ុន G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្លៃខ្ពស់ ដល់អាជីវកម្មលក់រាយ សេវាកម្មចំណីអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ The Grear Duke ភ្នំពេញ។ ប្រភេទទូរក្លាស្សេដែលបានធ្វើការសម្ពោធ និងដាក់តាំងបង្ហាញ មានច្រើនម៉ូឌែល ដូចជា : SBC-P3DB (1545 លីត្រ), SBC-P2DSA (1030 លីត្រ), ម៉ូឌែល SMR-PT450A (450 លីត្រ), ម៉ូឌែល SMR-PT330A (330 លីត្រ), និង ម៉ូឌែល SMR-PT250A (248 លីត្រ) ដែលម៉ូឌែលទាំងអស់ គឺធានាផ្តល់ជូននូវដំណើរការ      ក្លាស្សេបានត្រជាក់យ៉ាងល្អប្រសើរ, និង សន្សំសំចៃអគ្គីសនីខ្ពស់ផងដែរ ហើយវានឹងចាប់ដំណើរការលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Panasonic បានបញ្ជាក់ថា ចំនុចសំខាន់នៃទូរក្លាស្សេភេសជ្ជៈនេះ គឺមានប្រព័ន្ធត្រជាក់ដែលមានថាមពលខ្លាំង បច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុន Panasonic ធានាបាននូវសីតុណ្ហភាពត្រជាក់ដែលមានស្ថេរភាព ក្នុងល្បឿនលឿនជាងមុន ហើយប្រព័ន្ធត្រជាក់របស់ទូរក្លាស្សេ Panasonic គឺល្អប្រសើរសម្រាប់សីតុណ្ហភាព ក្តៅហើយសើមរបស់ប្រទេសកម្ពុជា ដែលការប្រើប្រាស់អាចត្រូវបានយកទៅប្រើ សម្រាប់ការក្លាស្សេភេសជ្ជ: និងចំណីអាហារបានយ៉ាងល្អបំផុត។ លក្ខណៈពិសេសនៃការច្នៃប្រឌិតដទៃទៀតដែលបន្ថែមនូវ ភាពត្រជាក់របស់វាអោយមានតុល្យភាព  ដូចជាទ្វារកញ្ចក់ពីរជាន់ដែលធានាការពារពីការចំលងកំដៅខ្ពស់ពីខាងក្រៅចូលទៅក្នុង និងទ្វារបិទដោយស្វ័យប្រវត្តិយ៉ាងទំនើប ។

ទូរក្លាស្សេភេសជ្ជៈរបស់ Panasonic ត្រូវបានផលិតឡើងតាមតំរូវការរបស់អ្នកប្រើប្រាស់ជាពិសេសសំរាប់អ្នកធ្វើអាជីវកម្មលក់រាយ។ លក្ខណៈពិសេសនៃការច្នៃប្រឌិតថ្មីទាំងនេះ ផ្តល់ជូននូវស្តង់ដារ និងគុណភាពខ្ពស់របស់ Panasonic ។ ក្រុមហ៊ុន Panasonic នឹងបន្តអភិវឌ្ឍ និងណែនាំបច្ចេកវិទ្យាថ្មីៗដែលគិតគូរពីតម្រូវការនៃការប្រើប្រាស់របស់អតិថិជនគ្រប់រូបដើម្បីផ្តល់នូវការប្រកួតប្រជែងយ៉ាងល្អប្រសើរ និងផ្តល់ផលចំណេញដល់ការវិនិយោគរបស់អតិថិជនគ្រប់រូប។ 

លោក Maresuke Nagatoshi តំណាងប្រធានសាខានៃក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៏ថា “Panasonic នៅតែផ្តល់ជូននូវដំណោះស្រាយបរិស្ថានដែលមានលក្ខណៈប្លែកពីគេ ក្នុងបំណងចង់ក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួន។ នៅក្នុងអាជីវកម្ម ភេសជ្ជៈ និងចំណីអាហារនៅក្នុងប្រទេសកម្ពុជា គឺមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែការដាក់តាំងបង្ហាញផលិតផលដែលមានការរៀបចំ អោយបានល្អគឺមានសារៈសំខាន់បំផុតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ និងអតិថិជន។ ទូរក្លាស្សេភេសជ្ជៈរបស់ Panasonic ត្រូវបានបំពាក់នឹងបំភ្លឺដោយអំពូល LED និង ធ្នើរដែលអាចកែតម្រូវកំពស់បាន និង កញ្ចក់ដែលអាចមើលឃើញ ទៅខាងក្នុងបានយ៉ាងច្បាស់។ ក្រុមហ៊ុន Panasonic មានបំណងបង្កើតទំនាក់ទំនងឈ្នះ - ឈ្នះដោយផ្អែកលើទំនុកចិត្តរបស់អតិថិជននៅកម្ពុជា។ តាមរយៈការណែនាំផលិតផល ទូរក្លាសេ្សបច្ចេកវិទ្យារបស់ប្រទេសជប៉ុនដល់អតិថិជននៅទីនេះ ក្រុមហ៊ុន Panasonic ប្តេជ្ញាបំពេញនូវតម្រូវការដែលកំពុងតែលូតលាស់នៃឧស្សាហកម្មចែកចាយ និង ភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា។ “

បន្ទាប់ពីថ្ងៃសម្ពោធនេះ ក្រុមហ៊ុន G Gear នឹងក្លាយជាតំណាងចែកចាយផ្តាច់មុខផលិតផលទូរក្លាស្សេភេសជ្ជៈPanasonic ថ្មីនេះ នៅទូទាំងប្រទេសកម្ពុជា ហើយក្រុមហ៊ុន សង្ឃឹមជឿជាក់ថា ការចែកចាយរបស់ក្រុមហ៊ុន GGear និងផ្តល់ការលក់ចែកចាយកាន់តែមានភាពទូលំទូលាយ ភាពងាយស្រួលក្នុងការស្វែងរកផលិតផលទូរក្លាស្សេស៊េរីថ្មីនេះ។ ទំនាក់ទំនងការទិញផលិផលលក់ដុំ និងលក់រាយ តាមរយៈលេខ 023 888 299 / 070 716 988។  សម្រាប់ព័ត៌មានលំអិត និងព័ត៌មានបន្ថែមអំពីទូរក្លាស្សេភេសជ្ជះ Panasonic សូមទូរស័ព្ទមកកាន់ 023 215 503 / 023 215 495 មជ្ឈមណ្ឌលសេវាកម្ម Panasonic ដែលមានទីតាំងនៅផ្ទះលេខ 327-329 មហាវិថីសីហនុសង្កាត់វាលវង់ខ័ណ្ឌ 7 មករារាជធានីភ្នំពេញ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន