no-alternative title

ម៉ាស៊ីនបោកគក់ទ្វារពីមុខរបស់ LG បំពាក់បច្ចេកវិទ្យា 6 Motions & Direct Drive បោកគក់សម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អឥតខ្ចោះ

បច្ចេកវិទ្យាបោកគក់ 6 ចលនា (6 Motions) រចនាឡើងដើម្បីផ្តល់ជូននូវការបោកគក់ផ្សេងគ្នា ដើម្បីឱ្យសាកសមនឹងសំលៀកបំពាក់របស់អ្នក។ ម៉ាស៊ីនបោកគក់ 6 ចលនា របស់ LG អាចធ្វើការបោកគក់បានច្រើនយ៉ាង ឬការរួមបញ្ចូលនៃចលនាខុសៗគ្នាអាស្រ័យលើកម្មវិធីបោកគក់ដែលយើងបានជ្រើសរើស។ លទ្ធផលគឺអស្ចារ្យ! ជាមួយនឹងវិធីចំនួនប្រាំមួយដើម្បីបោកសម្អាត ម៉ាស៊ីនបោកគក់ 6 ចលនារបស់ក្រុមហ៊ុន LG អនុញ្ញាតឱ្យអ្នកជ្រើសរើសចលនាណាមួយដែលសមស្របសម្រាប់សម្លៀកបំពាក់របស់អ្នក:  ចលនាទាំង ៦ នោះមានដូចជា:

•Tumble :  ចលនានេះជាស្តង់ដារបស់ម៉ាស៊ីនបោកគក់។

រូបភាពពាណិជ្ជកម្ម
no-alternative title

•Scrub: ក្នុងចលនានេះការបោកគក់មានកម្លាំងខ្លាំងហើយបាញ់ទឹកអោយម្សៅសាប៊ូរលាយ បានយ៉ាងល្អហើយនិងលឿនផងដែរ។ 

•Rolling : ចលនានេះធ្វើការបោកគក់បានយ៉ាងស្ងាត់ល្អ សំលៀកបំពាក់រមៀលពីខាងក្រោមទឹក ហើយវាកកិតជាមួយផ្ទៃធុងខាងក្នុងយ៉ាងថ្នមៗ។ 

•Swing : ចលនានេះ គឺធ្វើការបោកគក់ខាងក្រោមផ្ទៃទឹកពីម្ខាងទៅម្ខាង ហើយវាថែរក្សាប្រភេទ ក្រណាត់ដែលងាយនិងខូចដូចជារោមជៀម និង សូត្របានយ៉ាងល្អ។ ដូចដែលយើងបោកគក់ សំលៀកបំពាក់ដោយដៃដែរវាការពារសាច់ក្រណាត់មិនអោយខូចឡើយ។ 

•Filtration:  ចលនានេះធ្វើការបាញ់ទឹកបានល្អឥតខ្ចោះដើម្បីបន្សើមសំលៀកបំពាក់។ នៅក្នុង ចលនានេះម្សៅសាប៊ូអាចរលាយចូលទៅក្នុងសាច់ក្រណាត់ភ្លាមៗហើយងាយស្រួលក្នុងការសំអាតស្នាមប្រឡាក់និងកាកសំណល់ផងដែរ។ 

•Stepping : ចលនានេះគឺរក្សាក្រណាត់មិនអោយរួញ គឺវារុញសំលៀកបំពាក់ទៅផ្នែកខាងលើ នៃធុងម៉ាសុីនបោកនិងទំលាក់ចុះមកក្រោមវិញចលនានេះគឺងាយស្រួលក្នុងការកំចាត់ស្នាមប្រឡាក់និងមិនមានស្នាមជ្រួញលើសំលៀកបំពាក់ឡើយ។ 

បច្ចេកវិទ្យា Direct Drive

ដោយសារតែការលុបបំបាត់ខ្សែពាន, និងជំនួសមកវិញនូវបច្ចេកវិទ្យា Direct Drive ដើម្បីបង្កើនប្រសិទ្ធិភាពកំលាំងម៉ូទ័រ - ដូច្នេះវាកាត់បន្ថយនូវការប្រើប្រាស់អគ្គីសនី - ហើយការប្រើប្រាស់បានរយះពេលយូរមិនងាយខូច។ យើងមានទំនុកចិត្តលើវាខ្លាំងណាស់ដោយសារតែវាមានការធានារយៈពេល 10 ឆ្នាំលើម៉ូទ័រ និងគ្រឿងបន្លាស់ទាំងអស់របស់វាសុទ្ធតែមានស្តង់ដារ - គ្មានផ្នែកណាមួយដែលមិនមានស្តង់ដារឡើយ។ ហើយវាមានប្រព័ន្ធងាយស្រួលជួយធ្វើអោយការបោកគក់មានសំលេងស្ងាត់ល្អ។

មុខងារស្ទីមថែរក្សាស្បែកទារកកំចាត់មេរោគនិងក្លិនមិនល្អ 

បច្ចេកវិទ្យាស្ទីមដើម្បីកំចាត់មេរោគនិងថែរក្សាស្បែកទារកផ្តល់នូវការសម្អាតសំលៀកបំពាក់បានយ៉ាងល្អ។ មុខងារស្ទីមកំចាត់មេរោគនិងថែទាំស្បែកទារកត្រូវបានទទួលនូវពានរង្វាន់ British Allergy Foundation ដែលមានន័យថាសម្លៀកបំពាក់របស់អ្នកស្រស់ស្អាតនិងទន់ល្មើយរៀងរហូត។

សន្សំសំចៃពេលវេលានិងស៊ីភ្លើងតិច

មុខងារ TurboWash ™ កាត់បន្ថយពេលវេលាបោគគក់ធម្មតារហូតដល់ 59 នាទីដោយកាត់បន្ថយការប្រើប្រាស់ទឹកនិងភ្លើងតិច។ វាបាញ់ទឹកទៅលើក្រណាត់ក្នុងរយៈពេលប្រហែល 120 វិនាទីដែលធ្វើអោយការលាងទឹកសម្អាតស្អាតមានប្រសិទ្ធិភាពជាងមុន ។

មុខងារ Add items 

ប៊ូតុង " Pause  & Add items " អនុញ្ញាតិឱ្យអ្នកបន្ថែមសំលៀកបំពាក់ទៅក្នុងម៉ាសុីនបោកដោយមិនចាំបាច់រង់ចាំរហូតដល់ការបោកគក់បញ្ចប់។ គ្រាន់តែចុចប៊ូតុង ' Pause' ហើយរង់ចាំការបោកគក់ឈប់, ទ្វារនឹងបើក * ក្នុងរយៈពេលប្រហែល 3 វិនាទីតែប៉ុណ្ណោះ ** បន្ទាប់មកបន្ថែមសំលៀកបំពាក់របស់អ្នក, ចាប់ពីស្រោមជើងតូចៗទៅអាវធំ។ មិនបាច់បារម្មណ៍ពីការភ្លេចរបស់ដែលត្រូវបោក។

ម៉ាស៊ីនបោកមានច្រើនចលនាដើម្បីបោកគក់បានយ៉ាងល្អឥតខ្ចោះ

បច្ចេកវិទ្យា 6 ចលនា Direct Drive ធ្វើអោយធុងម៉ាសុីនបោកមានចលនាក្នុងទិសដៅជាច្រើននិងការថែរក្សាសាច់ក្រណាត់ បានយ៉ាងល្អត្រឹមត្រូវា និងទទួលបាននូវសំលៀកបំពាក់យ៉ាងស្អាតក្រៃលែង។  ចលនាទាំ់ង ៦ នោះមានដូចជា- Tumble , Scrub , Rolling, Swing, Filtration និង Stepping 

អាយុកាលប្រើប្រាស់យូរ រំញ័រតិច និង សំលេងស្ងាត់ល្អ

បច្ចេកវិទ្យា Inverter និង Direct Drive ម៉ូទ័រដែលធ្វើអោយម៉ាសុីនបោកគក់របស់យើងគឺមានទំនុកចិត្តខ្ពស់និងសំលេងស្ងាត់ល្អ។ និងផ្តល់ជូននូវដំណើរការប្រើប្រាស់យូរអង្វែងម៉ាស៊ីនរបស់យើងបានមកជាមួយការធានាស្តង់ដាររយៈពេល 10 ឆ្នាំលើម៉ូទ័រ។

បច្ចេកវិទ្យា Smart ThinQTm ភ្ចាប់ជាមួយប្រព័ន្ធ Wifi 

បច្ចេកវិទ្យា Smart ThinQ ™ ជាមួយប្រព័ន្ធ Wi -Fi ធ្វើឱ្យការបោកគក់កាន់តែងាយស្រួល។ ការបញ្ជាពីចំងាយ ជួយអោយអ្នកអាចធ្វើការបោកគក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង។ Smart Diagnosis ™ ជួយអ្នកដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សស្ទើរតែគ្រប់បញ្ហាទាំងអស់មុនពេលវាក្លាយជាបញ្ហាកាន់តែធំ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន