no-alternative title

ASUS ប្រកាសលក់នូវជម្រើសពណ៌ថ្មី Glacier Blue ពណ៌ខៀវទឹកកកថ្មីនៃម៉ូឌែល Strix G G531

ត្រកូល ROG Strix III គឺជាក្រុមគ្រួសារកុំព្យូទ័រហ្គេមនិងឌីស្ស៉ាញថ្មីរបស់ក្រុមហ៊ុន ASUS និងមានកម្លាំងខ្លាំង រូបរាងស្អាត តម្លៃសមរម្យសាកសម្យជាមួយនឹងអ្នកដែលចាត់ទុកវិស័យហ្គេមជាអាជីប ឬក៏ជាការកម្សាន្តជាដើម ហើយក៏អាចប្រើសម្រាប់អ្នកដែលមានការងារជា Content Creator ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះក្រុមហ៊ុន ASUS បានប្រកាសលក់នូវជម្រើសពណ៌ថ្មីរបស់ម៉ូឌែល Strix G របស់ខ្លួន ដែលហៅថា Glacier Blue ជាជម្រើសពណ៌ប្រាក់បែកខៀវ ដែលសាកសមសម្រាប់អ្នកដែលចូលចិត្តពណ៌ឆើតៗស្រស់ៗ ព្រោះយើងដឹងស្រាប់ហើយកុំព្យូទ័រហ្គេមមីងភាគច្រើនគឺសុទ្ធតែពណ៌ខ្មៅ តែពណ៌ថ្មីនេះ អាចប្រើប្រាស់បានទាំងបុរសនិងនារី។  Strix G G531 នៅតែមានកម្លាំងម៉ាស៊ីនដដែល គ្រាន់តែខុសពណ៌ប៉ុណ្ណោះដែល Strix G Glacier Blue Edition បំពាក់ជាមួយCPU Intel Core I7 ជំនាន់ទី9 (Intel core i7-9750H) រ៉េមអាចដាក់បានដល់ទៅ DDR4 32GB 2666Mhz ទំហំផ្ទុក 1TB PCie SSD ក្រាហ្វិកដាច់ RTX2060-6GB ទំហំអេក្រង់ដល់ទៅ 15.6 អ៊ីញកម្រិត Full HD កម្រិតRefresh Rate 120Hz បច្ចេកវិទ្យា Wifi 5មានអង់តែនដល់ទៅ 4 Support ជាមួយបច្ចេកវិទ្យា Rangboost technology ដែលធ្វើអោយកុំព្យូទ័រនេះចាប់កម្លាំង Wifi បានតំបន់ទូលាយជាងមុន ចាប់បានល្បឿនដល់ទៅ 1.7Gbps ហើយវាដំណើរដោយប្រព័ន្ធប្រតិបត្តិការណ៍Window 10។ 

G531 មានប្រព័ន្ធត្រជាក់ម៉ាស៊ីនល្អលើសពីកុំព្យូទ័រឆ្នាំមុន គឺវាបំពាក់ជាមួយកង្ហារពីរ ប្រព័ន្ធត្រជាក់ប្រភេទ3D Flow Zone កម្លាំងបក់របស់ម៉ាស៊ីន12V មានមុខងារលាងធូលីចេញដោយខ្លួនឯងពីម៉ាស៊ីន ហើយវាមិនត្រឹមតែធ្វើអោយត្រជាក់តែម៉ាស៊ីនប៉ុណ្ណោះទេ វាក៏ចូលរួមបន្ថយកម្តៅ Keyboard ផងដែរ។ 

លើសពីនេះ G531 បំពាក់ជាមួយនឹងបច្ចេកវិទ្យាAura Syncដែលជាបច្ចេកវិទ្យាមួយដែលធ្វើអោយភ្លើង Light Barដែលនៅពីក្រោមម៉ាស៊ីន និង Keyboard ប្រភេទ 4 Zone RGB ព្រមទាំងAccessories ផ្សេងៗទៀតដូចជា Mouse ជាដើម លោតចេញពណ៌តំណាលៗគ្នា ហើយអ្នកប្រើប្រាស់អាចកំណត់ពណ៌និងម៉ូតរបស់វាបានតាមរយះកម្មវិធី Aura Control Panel ហើយGamersក៏អាចកំណត់នូវProfile Setting គ្រប់គ្រងប្រព័ន្ធសម្លេង ភ្លើង ប្រព័ន្ធខ្យល់ Performance ប្រព័ន្ធ Network ប្រព័ន្ធ Streaming ក៏ដូចជាក្រាហ្វិកផងដែរសម្រាប់ជំនួយដល់បទពិសោធន៍នៃការលេងហ្គេមអោយមានភាពរលូននិងតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ម៉ូឌែលនេះចាប់ផ្តើមជាមួយនឹងតម្លៃចាប់ពី $1,149 ចំណែកឯពណ៌ខ្មៅវិញចាប់ផ្តើមពី $949 ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន