no-alternative title

i-Qlick នឹងរៀបចំនូវការប្រកួត Canon PhotoMarathon ដែលនាំមកជូនលោកអ្នកដោយ Canon ជាលើកទី 9 នៅថ្ងៃទី 08 ខែធ្នូខាងមុខនេះ ជាមួយនឹងព្រឹត្តិការណ៍កាន់តែអស្ចារ្យបំផុត

គិតមកដល់ឆ្នាំនេះ គឺជាឆ្នាំទី 9 ហើយ ដែលក្រុមហ៊ុន i-Qlick បានរៀបចំអោយមាននូវការប្រកួតថតរូប Canon PhotoMarathon នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។ នៅក្នុងរយៈពេលចំនួន 8 ឆ្នាំកន្លងមកនេះ ឃើញថា បេក្ខជន និងបក្ខនារី ដែលបានចុះឈ្មោះប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺមានការយល់ដឹងកាន់តែច្រើនស្តីពីបទពិសោធន៍ និងគំនិតច្នៃប្រឌិតនៃការផលិតរូបភាពរបស់ខ្លួន តាមប្រធានបទ ដែលក្រុមហ៊ុន ក៏ដូចជាគណៈកម្មការ ដែលបានដាក់មក។ 

នៅថ្ងៃនេះ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន i-Qlick បានអោយដឹងថា នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន នឹងមានការរៀបចំឡើងនូវព្រឹត្តិការណ៍ការប្រកួត Canon PhotoMarathon លើកទី 9 នៅសាលាតិចណូ ដោយមានការរំពឹងថា នឹងមានការចូលពីសំណាក់បេក្ខជនចំនួនជាង 1000 ពាន់នាក់  មកចូលរួមបង្ហាញថ្វីដៃ នឹងគំនិតច្នៃប្រឌិតរបស់ខ្លួន ពីព្រោះថា ឆ្នាំនេះ គឺខុសពីឆ្នាំមុនៗ ដោយសារតែក្រុមហ៊ុន បាននាំមកនូវព្រឹត្តិការណ៍ថ្មីៗ ប្លែកៗ ដែលមានភាពសំបូរបែប និងផ្តល់ចំណេះដឹង និងបទពិសោធន៍កាន់តែពិសេសជាងមុនសំរាប់ភ្ញៀវទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន i-Qlick បានបន្តថា នៅក្នុងថ្ងៃនោះ បន្ទាប់ពីបើកសម្ពោធនូវប្រធានបទហើយ ក្រុមហ៊ុនបានរៀបចំនូវការប្រកួតហ្គេម Mobile Legend, ការច្នៃប្រឌិតនូវការផ្គុំរូបភាពសាងសង់អគារពី Lego, ការបង្ហាញនូវទេពកោសល្យ នៃការរៀបចំ ខ្លួនជាមួយនឹងស្ទិលប្លែករបស់ Cosplay, ហើយក៏មានការ ការ៉េមហ្វ្រីៗពីក្រុមហ៊ុន Wall’s ការដូពិសេសពី True Money ចំនួនមួយដុល្លារផងដែរ អ្វីដែលកាន់តែពិសេសនោះ គឺនៅក្នុងព្រឹត្តិការណ៍នោះ ក៏នឹងមានការដាក់តាំង Fan gathering Star Wars ថែមទៀតផង។

 

ក្រុមហ៊ុនបន្ថែមថា ព្រឹត្តការណ៍នេះ គឺអនុញាតអោយមានការចូលរួមដោយសេរី គ្រប់វ័យ គ្រប់ភេទ ហើយវិញ្ញាសារ នឹងត្រូវ បញ្ចេញនៅថ្ងៃប្រកួតតែម្តង ដែលបង្ហាញពីការប្រកួតដោយ ស្មើរភាពបំផុត។ សម្រាប់លក្ខខ័ណ្ឌ គឺមិន អនុញ្ញាតឲ្យថតរូបតាមទូរស័ព្ទស្មាតហ្វូន នឹងថាប់ប្លេតនោះទេ ប៉ុន្តែសម្រាប់ កាមេរ៉ាគ្រប់ម៉ូដែល ហើយនិង Gopro គឺអាចចូលរួមបាន។ ចំពោះរូបថតដែលចូលរួម គឺត្រូវតែថតក្នុង អំឡុងពេលប្រកួតប៉ុណ្ណោះ សម្រាប់រូប ដែលមិនថតក្នុងអំឡុងពេលប្រកួតមិនអនុញ្ញាតឲ្យចូលរួមទេ អ្វីដែលពិសេសបំផុតនោះ ត្រូវតែជារូបដែលអ្នកថតដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកអាចធ្វើការ សម្រួលរូបថតខ្លះតែមិនត្រូវកាត់ត (edit) នោះទេ។ ឧទាហរណ៍ អ្នកអាចសម្រួលពណ៌ក្នុងរូបថត តែអ្នកមិនអាចកាត់តបន្ថែម បន្ថយរូប នោះទេ។ មួយវិញទៀត សម្រាប់ប្រធានបទមួយ ដាក់រូបបានតែមួយប៉ុណ្ណោះ ហើយត្រូវប្រាកដថា រូបដែលត្រូវផ្ញើជាជម្រើសល្អបំផុតរបស់អ្នក។ សំរាប់រូបដែលមិនត្រូវតាមលក្ខខណ្ឌការប្រកួត នឹងមិនអនុញ្ញាតឲ្យចូលរួមទេ។

 

គួរបញ្ជាក់ថា កម្មវិធីប្រគួតថតរូបប្រចាំឆ្នាំ Canon PhotoMarathon នេះ ត្រូវបានបង្ហាញឱ្យឃើញថា បានស្វែងរកអ្នកថតរូប ដែលគ្មានអ្នកស្គាល់ អោយក្លាយជាអ្នកថតរូបដែលទីចាប់អារម្មណ៍ និងចាប់ ផ្តើមសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រកួតប្រជែងនេះ យើងនឹងបានរក ឃើញ អ្នកថតរូបដែលមានទេពកោសល្យខ្ពស់ជាច្រើន ក្នុងប្រទេសកម្ពុជា ហើយក៏បានផ្តល់ឱ្យពួកគេនូវ ទំនុកចិត្ត ដើម្បីបំពេញក្តីសុបិន្តរបស់គ្រប់ៗគ្នា។ កន្លងមក មានមនុស្សជាច្រើន បានខិតខំប្រឹងប្រែងយ៉ាង ខ្លាំងរាងៗខ្លួនលើ វិស័យថតរូបមួយនេះ ហើយជាមួយកម្មវិធីប្រកួត ថតរូប Canon PhotoMarathon នេះ យើងនឹងនាំពួកគេអោយទៅដល់គោលដៅនៃចំណង់ចំណូលចិត្តដូចគ្នា រួមគ្នា, ការអភិវឌ្ឍសហគមន៍អ្នក ថតរូប និងចំណងមិត្តភាព និងគាំទ្រគ្នាទៅវិញទៅមក ដែលជាទិសដៅដែលអាចអោយពួកគេ អភិវឌ្ឍ ជំនាញរបស់ពួកគេបន្ថែមទៀត, រួមទាំងការចាប់អារម្មណ៍របស់ពួកគេ និងការផ្លាស់ប្តូរគំនិតថ្មីអំពីការ ថតរូប។

ក្រុមហ៊ុន i-Qlick បានបញ្ជាក់អោយដឹងទៀតថា Canon PhotoMarathon លើកទី 9 នេះ គឺមានការផ្តល់ រង្វាន់កាន់តែធំ និងកាន់តែច្រើនជាងមុន ដែលមានរហូតដល់ទៅ 18 រង្វាន់ឯណោះ ដោយមិនបូករួមទាំង រង្វាន់ដំណើរកំសាន្តថតរូបនៅក្រៅប្រទសដូចមុនៗនោះទេ។ ហើយជ័យលាភី នឹងមានឱការជួយជំរុញ អោយអ្នកថតរូបវ័យក្មេងទាំងឡាយនៅកម្ពុជា ដើម្បីស្វែងយល់ពីជំនាញរបស់ពួកគេបន្ថែមទៀតផង។

សូមជំរាបផងដែរ ការប្រកួត Canon PhotoMarathon លើកទី 9 នៅថ្ងៃទី 08 ខែធ្នូខាងមុខនេះ ក៏នឹង មានការចូលតាំងបង្ហាញនូវផលិតផល អេឡិចត្រូនិក ដូចជាកាមេរ៉ា កុំព្យូទ័រ រួមជាមួយនឹងឧបករណ៍ និងសេវាកម្មផ្សេងជាង 18 ក្រុមហ៊ុនឯណោះ ដូច្នេះ សូមអញ្ជើញមកចូលរូមចុះឈ្មោះ និងទស្សនា អោយបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ រួមទារង្វាន់កាដូអនុស្សវរីយ៍ជាច្រើនទៀតផង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន