no-alternative title

ក្រុមហ៊ុន ធី.អូ គ្រុប បានប្រារព្ធពិធីជប់លៀងប្រចាំឆ្នាំជូនដល់បុគ្គលិករបស់ខ្លួន ជាមួយនឹងការផ្តល់រង្វាន់យ៉ាងច្រើន

នៅថ្ងៃទី 09 ខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន ធី.អូ គ្រុប (T.O GROUP CO., LTD.) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មដំណោះស្រាយពត៌មានវិទ្យា និងបង្កើត Business Software បានប្រារព្ធពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក៏ដូចជាស្វាគមន៏ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ដោយពិធីនេះបានធ្វើឡើងនូវភភោជនីយ៍ដ្ឋានទន្លេបាសាក់ 2។ 

លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ថានេះជាឆ្នាំទី 15 ហើយនៃវត្តមានរបស់ ក្រុមហ៊ុន ធី.អូ គ្រុប នៅលើទីផ្សារបច្ចេកវិទ្យាពត៌មានក្នុងប្រទេសកម្ពុជា ហើយលោកសូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ ដែលបានសាមគ្គីគ្នាយ៉ាងល្អក្នុងការជម្រុញឲ្យក្រុមហ៊ុនមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ។ ជាការឆ្លើយតបទៅនឹងភាពជោគជ័យ និងវឌ្ឍនភាព ដែលកើតចេញពីកំលាំងកាយ និងស្មារតីជាធ្លុងមួយនេះ លោកអគ្គនាយកបានចែកជូនប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់បុគ្គលិក ដែលមានអតីតភាពការងាររយៈពេលលើសពីប្រាំឆ្នាំ និងបុគ្គលិកដែលមានស្នាដៃលេចធ្លោផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា ក្រុមហ៊ុន ធី.អូ គ្រុប ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ 2004 មកម្ល៉េះ និងជាក្រុមហ៊ុនលំដាប់ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្នែកផ្គត់ផ្គង់ព្រមទាំងចែកចាយផលិតផលបច្ចេកវិទ្យាពត៌មានវិទ្យាជាច្រើនប្រភេទ ដែលអាចជួយអតិថិជន និងអ្នកប្រើប្រាស់ទាំងអស់អាចគ្រប់គ្រងអាជីវកម្ម ឬ ជំនួញផ្សេងៗដូចជា៖ 

1. ផ្នែក Data Center Solution ៖ ផ្គត់ផ្គង់ទាំងផ្នែក Hardware និងដំណោះស្រាយជាកញ្ចប់។ 

2. ផ្នែក Auto ID Solution ៖ ផ្គត់ផ្គង់ដំណោះស្រាយពេញលេញនៃការកំណត់អត្តសញ្ញាណនៃផលិតផលនីមួយៗ ដើម្បីគ្រប់គ្រងទិន្ន័យ ដែលប្រើប្រាស់ដោយបាកូដ។ 

3. ផ្នែក UPS Solution ៖ ប្រើសម្រាប់គ្រប់គ្រង និងផ្គត់ផ្គង់ ថាមពល ដើម្បីអោយឧបកណ៍ និងបច្ចេកវិទ្យាអាចដំណើរការបានយ៉ាងប្រក្រតី។

4. ផ្នែក Software Solution ៖ អតិថិជនអាចយកទៅប្រើប្រាស់សម្រាប់ជាប្រព័ន្ធគ្រប់គ្រងការលក់ ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ (ស្តុក) ប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន និងខារ៉ាអូខេ ប្រព័ន្ធគ្រប់គ្រង គណនេយ្យ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និង ប្រព័ន្ធគ្រប់គ្រងវត្តមាន ប្រាក់ខែបុគ្គលិកជាដើម។

.

ក្រុមហ៊ុនធី.អូ គ្រុប តែងតែបំពេញតាមតម្រូវការជូនអតិថិជនទាំងអស់ មិនថាជាតម្រូវការតូចឬធំ តិចឬក៏ច្រើននោះឡើយ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន