no-alternative title

Huawei បន្តបង្ហាញស្មាតហ្វូនស៊េរីថ្មីនៅក្នុងទីផ្សារកម្ពុជា និងបញ្ជាក់ថា គ្រប់ស្មាតហ្វូន Huawei ទាំងអស់នៅតែអាចប្រើប្រាស់ Android បានដោយគ្មានបញ្ហានោះទេ

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូនលំដាប់ថវិកាថ្មីមួយម៉ូដែលទៀត គឺ Huawei Y5 2019 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយបង្អស់ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាសារព័ត៍មានជាច្រើនរូប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់ផ្តើមពីខែថ្មីមកនេះ មានព័ត៍មានជាច្រើនបានលើកឡើងថា ស្មាតហ្វូនរបស់ Huawei នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានទៀតឡើយ បន្ទាប់ពីក្រុមហ៊ុន Google ផ្អាកធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា ទើបតែសម្ពោធម៉ូដែលថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានធម្មតា ហើយថែមទាំងជាជំនាន់ចុងក្រោយទៀតផង។

ដូច្នេះ មានន័យថា ស្មាតហ្វូន Huawei គ្រប់ម៉ូដែល ទាំងម៉ូដែលចាស់និងម៉ូដែលថ្មី នៅតែអាចដំណើរការ Android បានធម្មតា។ ប្រសិនបើមានបញ្ហានេះមែននោះ ម៉ូដែលថ្មីដែលទើបតែសម្ពោធនេះ នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះឡើយ។ ដូច្នេះ សូមអតិថិជនទាំងអស់កុំមានការព្រួយបារម្ភលើបញ្ហានេះឲ្យសោះ!

គួរបញ្ជាក់ផងដែរថា Huawei Y5 2019 មានតម្លៃត្រឹមតែ $119 តែប៉ុណ្ណោះ សាកសមបំផុតសម្រាប់ជម្រើសស្មាតហ្វូនលំដាប់ថវិកា ដោយមានការរចនាអេក្រង់លាតពេញតួ ប្រភេទដំណក់ទឹក 5.71 អ៊ីញ កម្រិតបង្ហាញ HD+។ ស្មាតហ្វូននេះមានអង្គចង់ចាំ 32GB ធំជាងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ។ រីឯកាមេរ៉ាក្រោយវិញ មានទំហំ 13 ម៉េកាភិចសែល កម្រិត aperture f/1.8 អាចចាប់យកពន្លឺ និងផ្តិតយករូបភាពបានយ៉ាងល្អ។ កាន់តែពិសេសទៅទៀតនេះ ផ្នែកខាងក្រោយ រចនាជាប្រភេទស្បែក កាលីប ទាន់សម័យ ជាមួយជម្រើសបីពណ៍គឺ ពណ៍ត្នោត ពណ៍ខ្មៅ និងពណ៍ខៀវ។ រកឯណាបាន ពិសេសទាំងតម្លៃ ពិសេសទាំងការរចនា មកព្រមគ្នាតែម្តង!

ក្រៅពីការសម្ពោធម៉ូដែលថ្មី ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយនេះ ក្រុមហ៊ុនក៏បានប្រកាសពីខួប 20 ឆ្នាំរបស់ក្រុមហ៊ុន Huawei ដែលបានដំណើរការនៅប្រទេសកម្ពុជាផងដែរ។ ដើម្បីរីករាយជាមួយខួប 20 ឆ្នាំនេះ ក្រុមហ៊ុនមានកម្មវិធីពិសេសៗជាច្រើន រួមទាំងប្រូម៉ូសិនទ្រង់ទ្រាយធំ ទិញស្មាតហ្វូន Huawei ឈ្នះរថយន្ត Mazda 2 និងរង្វាន់ជាច្រើនទៀតមានតម្លៃសរុប 250 លានរៀល ដែលការចាប់ឆ្នោតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃ 30 មិថុនា ខាងមុខនេះ និងកម្មវិធីពិសេសៗ ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយជាច្រើនទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន