no-alternative title

រូបភាពបីសន្លឹកនេះ កូនខ្មែរឃើញហើយមានអារម្មណ៍យ៉ាងម៉េចដែរ ?

ដំណើរស្វែងរករូបភាពដ៏អស្ចារ្យរបស់ក្រុមការងារ OPPO Photography Academy  បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលក្នុងនោះពូកគេបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ជាមួយនឹងទិដ្ឋភាពប្លែកភ្នែក អារម្មណ៍ស្រស់ស្រាយជាមួយនឹងសម្រស់ធម្មជាតិសុទ្ធសាធ ហាក់ដូចជាការផ្លាស់ប្តូរបរិយាកាសពីទីក្រុងមួយរយៈដែរ និង អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺពួកគេបានផ្តិតយករូបភាពដ៏ល្អឯកជាច្រើនសន្លឹកដែលទាក់ទងទៅនឹងចំណុចទាំងបី ដែលពួកគេធ្លាប់បានបង្ហើបជាសាធារណៈរួមមានរូបភាពនៃប្រាង្គប្រាសាទបុរាណខ្មែរ សម្រាស់ធម្មជាតិ និង ស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ដាច់ស្រយាល ដែលមានអក្សរកាត់ថា TEP (Temple, Environmental, People)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពបីសន្លឹកដែលក្រុមការងារ OPPO Photography Academy  បានបញ្ចេញនៅពេលនេះលឺថាជាស្នាដៃរបស់ លោក គឹម សុវណ្ណា (https://web.facebook.com/sovannakem) អ្នកជំនាញថតរូបបែបសិល្បៈច្នៃប្រឌិត និង អ្នកជំនាញថតរូបពីរនាក់ទៀត ដែលសហការគ្នាជាមួយនឹងក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា។ អ្នកជំនាញថតរូបទាំងបីបាន បង្រៀនពីការថតរូបដោយទូរស័ព្ទទំនើប OPPO Reno និងថតរូបដោយកាមេរ៉ាធម្មតាផងដែរទៅដល់ក្រុមតារាតំណាងទូរស័ព្ទ  OPPO  និង អ្នកចូលរួមផ្សេងទៀត។ ពួកគេបានទៅដល់តំបន់ប្រាសាទកោះកេរ្តិ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ឡើងភ្នំបាក់ខែង និង ទៅកាន់ដៃទន្លេសាបស្រុកកំពង់ភ្លុកជាដើម ដើម្បីផ្តិតយករូបភាពពិតជាក់ស្តែង ប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្ពស់មកបង្ហាញជាសាធារណៈ ថាកូនខ្មែរអាចធ្វើបាន និង អាចធ្វើបានល្អទៀតផង គួរជាទីមោទកភាព។ 

តាមរយៈរូបភាពបឋមបីសន្លឹកនេះ វាពិតជាបានចូលរួមចំណែកអន្ទងចិត្តកូនខ្មែរយើងឲ្យកាន់តែស្រលាញ់វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ដ៏ល្អផូផង់ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើងកាន់តែខ្លាំងថែមទៀត។ ដូចអ្វីដែលក្រុមហ៊ុន OPPO ធ្លាប់បានលើកឡើងមែន គឺពួកគេនឹងចូលរួមចំណែកតូចមួយក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ខ្មែរដែលមិនអាចកាត់ថ្លៃបានទាំងនៅក្នុងស្រុក និង នៅលើឆាកអន្តរជាតិ ឲ្យទាល់តែបានតាមរយៈសមាគមផ្លូវការ OPPO Photography Academy មួយនេះ!

ម្យ៉ាងវិញទៀតសមាគមនេះគឺមានសុទិដ្ឋិនិយម មិនត្រឹមតែជួយលើកស្ទួយស្នាដៃអ្នកជំនាញថតរូបកម្ពុជាប៉ុណ្ណោះទេ ពួកគេនឹងជួយបណ្តុះបណ្តាលដល់យុវជនខ្មែរជំនាន់ក្រោយដែលស្រលាញ់ការថតរូប មានឆន្ទៈថតរូបពិតប្រាកដ ដើម្បីទទួលបានឱកាសផ្សព្វផ្សាយរូបថតដែលជាស្នាដៃរបស់ពួកគេទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ ដូច្នេះបងប្អូនដែលចូលចិត្តថតរូបនៅចាំអីទៀតចូលទៅកាន់ Page ផ្លូវការនេះទាំងអស់គ្នាទៅ ដើម្បី   ទទូលបានចំណេះដឹង និង បទពិសោធន៍ថ្មីៗបន្ថែមពីក្រុមអ្នកជំនាញថតរូបមួយនេះ        https://www.facebook.com/oppoacademykh ៕   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន