no-alternative title

realme X50 Pro 5G ដែលបំពាក់នូវការសាកថ្មលឿន 65W SuperDart និងបន្ទះឈីប Snapdragon 865 ចេញលក់ជាផ្លូវការនៅថ្ងៃនេះហើយ

ស្មាតហ្វូនលំដាប់ Flagship 5G ដែល realme ទើបតែដាក់ប្រកាសថ្មីៗនេះ realme X50 Pro 5G បានដាក់លក់នៅថ្ងៃនេះហើយ មាន២ជម្រើសជាមួយពណ៍ Rust Red និង Moss Green ។ សម្រាប់ទំហំ 12GB+256GB ក្រុមហ៊ុន បានប្រកាសដាក់លក់ក្នុងតម្លៃ 899 ដុល្លារ ។ ឥឡូវនេះ រាល់អតិថិជនដែលជាវនូវ realme X50 Pro 5G នឹងទទួលបានកាដូបន្ថែម realme Smart Watch តម្លៃ 69 ដុល្លារមួយគ្រឿង។ X50 Pro ដែល realme បានដាក់ប្រកាសលើកនេះ ក្រៅពីមានបន្ទះឈីប Snapdragon8 65 និងកម្រិតល្បឿនអេក្រង់ 90Hz ជាមួយអេក្រង់ Samsung Super AMOLED ដែលមានលំដាប់កំពូលហើយនោះ ចំនុចដែលពិសេសជាងគេនោះ គឺការសាកថ្មលឿន 65W SuperDart ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

realme 65W SuperDart :មើលចប់ភាពយន្តមួយ សាកថ្មត្រឹមតែ 3 នាទីគឺគ្រប់គ្រាន់ហើយ

realme X50 Pro 5Gប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និងជាម៉ូឌែលមួយអាចសាកថ្មបានលឿនបំផុតនិងអាចរកទិញបាននៅក្នុងទីផ្សារបច្ចុប្បន្ន ។ ដោយត្រូវការរយៈពេលត្រឹមតែ 35 នាទី តែប៉ុណ្ណោះគឺអាចសាកពេញនូវថ្ម 4200mAh សាកថ្ម 3 នាទីគឺអាចបំពេញនូវតម្រូវការគឺអាចបំពេញនូវតម្រូវការ មើលវីដេអូ បាន 100នាទី ។ X50 Pro របស់ realme ម៉ូឌែលនេះ គឺជាដៃគូដ៏ល្អសម្រាប់អ្នកធ្វើការវ័យក្មេង ដោយក្នុងខណៈពេលរវល់ខ្លាំង ចំណាយត្រឹមរយៈពេល3នាទីជួយអោយអ្នកឡើងឈាមវិញយ៉ាងឆាប់រហ័ស។

បន្ទះឈីប Snapdragon 865 រួមជាមួយនឹងកម្រិតល្បឿន 90Hz និងអេក្រង់ Samsung Super AMOLED បទពិសោធន៍ដែលនឹកស្មានមិនដល់ realme X50 Pro 5G បំពាក់នូវបន្ទះឈីប Snapdragon ដែលមានតេស្តពិន្ទុខ្ពស់ជាងគេក្នុងទីផ្សារបច្ចុប្បន្ន និងមានតេស្តពិន្ទុនៅលើAntutuដល់ទៅជាង 60 ម៉ឺនពិន្ទុ។ បន្ទះឈីប Snapdragon 865 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI លឿនជាងមុន 2 ដង វាអាចមានសមត្ថភាពគណនារូបភាព 200 លានភិកសែលក្នុងមួយវិនាទី ផ្តល់នូវបទពិសោធន៍កាន់តែច្បាស់និងរលូន។

 

កាមេរ៉ាក្រោយ 4 គ្រាប់ 64MP + កាមេរ៉ាមុខ 2 គ្រាប់ 32 MP 

realme X50 Pro 5G ប្រើប្រាស់ការរចនាដោយមានលេនភ្លោះទម្លុះអេក្រង់២គ្រាប់ រួមជាមួយ Sony IMX 616 Sensor និងលេនទូលាយ 105° Ultra Wide-angle។កាមេរ៉ា 32MP+8MP បំពាក់នូវមុខងារសែលហ្វីជាច្រើន សម្រាប់បំពេញនូវតម្រូវការសែលហ្វីរបស់អតិថិជនដែលមានការជួបជុំពេលយប់និងទីកន្លែងផ្សេងៗ។ ជាមួយគ្នានេះដែរ realme X50 Pro 5G ភ្ជាប់មកជាមួយនូវកាមេរ៉ាក្រោយទំហំ 64 MP AI Quad Camera ពង្រីកបាន 20x Hybrid Zoom លេនទូលាយ 119° រួមជាមួយនឹងលេន Portrait ។ ស្របពេលជាមួយគ្នានេះដែរ realme X50 Pro ម៉ូឌែលនេះគាំទ្រការថតវីដេអូ 8K 30fps ធ្វើអោយអ្នកទទួលបានបទពិសោធន៍កាន់តែរលូន ហើយស្របពេលជាមួយគ្នានេះដែរក៏អាចបំពេញនូវតម្រូវការដែលអាចថតទុកនិងកត់ត្រាពេលវេលាល្អៗនៅក្នុងការរស់នៅផងដែរ។

ការរចនាដ៏ស៊ីវីល័យរបស់ realme X50 Pro 5G 

ម៉ូឌែលនេះ បានដាក់លក់ជាផ្លូវការក្នុងថ្ងៃនេះហើយ ដោយមានជាពណ៍ដែលពេញនិយម Rust Red និង Moss Green ពីរជម្រើសសម្រាប់ជ្រើសរើស ជាមួយនឹងទំហំ 12GB+256GB ដែលជាអង្គផ្ទុកកម្រិតខ្ពស់ដាក់លក់ក្នុងតម្លៃ 899 ដុល្លារ។ រាល់អតិថិជនដែលធ្វើការជាវ realme X50 Pro នៅក្នុងកម្មវីធីការដាក់លក់ដំបូងនេះ នឹងទទួលបានការថែមជូនពិសេសជាមួយ realme Smart Watchដែលមានតម្លៃ 69$ មួយគ្រឿង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន