no-alternative title

Samsung Galaxy A72 នឹងក្លាយជាស្មាតហ្វូនថ្នាក់កណ្តាលដំបូងគេ ដែលនឹងមានកាមេរ៉ា 5 គ្រាប់ និងមានបច្ចេកវិទ្យាហ្សូមបានចំនួន 3x optical zoom

Samsung ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនមួយ បានតែងតែបានបង្ហាញនូវមុខងារថ្មីៗជាច្រើននៅលើស្មាតហ្វូនត្រកូល Galaxy A series របស់ខ្លួន នៅមុនពេលដែលយកមកប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនត្រកូល Galaxy S និង Galaxy Note series។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងប្រកាសចេញនូវស្មាតហ្វូន Galaxy A72 នៅក្នុងឆមាសទី 1 ឆ្នាំ 2021 នេះ ដែលនេះ គឺជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ារហូតដល់ទៅ 5 គ្រាប់ ខណះដែលពេលនេះ គឺមានស្មាតហ្វូនជាច្រើនគឺមានកាមេរ៉ា 5 គ្រាប់ រួចមកហើយ ដែលភាគច្រើន គឺជាស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi និង Huawei។ គួរបញ្ជាក់ថា កាមេរ៉ា 4 គ្រាប់ដំបូងបំផុតរបស់ស្មាតហ្វូន Samsung Series A គឺត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy A9 (2018)។ 

របាយការណ៍ខាងលើនេះ នៅមិនទាន់មានការបង្ហាញអំពីព័ត៌មានលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូន Galaxy A72 នេះនោះទេ។ ប៉ុន្តែតាមការទម្លាយព័ត៍មានកន្លងមក បាននិយាយថា កាមេរ៉ា 5 គ្រាប់ដែលមាននៅលើស្មាតហ្វូន Galaxy A72 គឺមានការពង្រឹងទៅលើបច្ចេកវិទ្យាហ្សូមបានចំនួន 3x optical zoom ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S20 Series។ ស្មាតហ្វូន នាពេលខាងមុខនេះ គឺជាស្មាតហ្វូនថ្នាក់កណ្តាលដំបូងបំផុតរបស់ត្រកូល Galaxy ដែលមានបច្ចេកវិទ្យាកាមេរ៉ានេះ។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Qualcomm Snapdragon processor និងបច្ចេកវិទ្យា 5G connectivity ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន