no-alternative title

បញ្ជាទិញទុកមុន realme 7i កាមេរ៉ា 64MP Ultra Clear 4គ្រាប់ ថាមពលថ្មធំ 5000mAh ជាមួយអេក្រង់កម្រិត 90Hz ឥឡូវនេះ នឹងមានការថែមជូនកាដូពិសេស

ភាពងាយស្រួលនិងមុខងារដ៏សំបូរបែបនៃផ្នែកកាមេរ៉ានៃស្មាតហ្វូន ធ្វើអោយមនុស្សជាច្រើនអាចកត់ត្រាការរស់នៅបានតាមចិត្ត ឃើញនូវភាពស្រស់ស្អាតនៃជីវិត។ ថ្ងៃទី 16 ខែតុលា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវ realme 7i “ស្មាតហ្វូនកាមេរ៉ា4គ្រាប់ 64MP ដែលមានតម្លៃក្រោម 250 ដុល្លារដំបូងគេនៅកម្ពុជា” ហើយនេះក៏ជាលើកដំបូងដែល realme បានយកបច្ចេកវិទ្យាកាមេរ៉ា 4 គ្រាប់ 64MP លំដាប់ Flagshipមកបំពាក់លើជួរតម្លៃ 249 ដុល្លារ រួមជាមួយនឹងថាមពលថ្មធំ 5000mAh អេក្រង់កម្រិត 90Hz ធ្វើអោយវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យជាងគេ ដែលបាននាំមកនូវបទពិសោធន៍ក្នុងតម្លៃកាន់តែសមរម្យ ធ្វើការបញ្ជាទិញទុកមុនឥឡូវនេះនឹងមានការថែមជូននូវកាដូជាច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7i “64MP Power Master” ម៉ូឌែលនេះបានបំពាក់នូវកាមេរ៉ា Ultra Clear 4គ្រាប់ ថាមពលថ្មធំ5000mAh រួមជាមួយនឹងដំណោះស្រាយសាកថ្មលឿន18W និងមានកម្រិតអេក្រង់90Hz បំពាក់នូវបន្ទះឈីបSnapdragon 662 SoC មានអង្គផ្ទុក 8GB +128GB ដែលមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Aurora Green និងពណ៌ Porla Blue ។

 

ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យ realme 7i បានបំពាក់នូវកាមេរ៉ា4គ្រាប់64MP Ultra Clearដែលអាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អផងដែរ ដោយគ្រាន់តែធ្វើការដកទូរស័ព្ទមកចុចថត វានឹងមានSoftwareកែសម្រួលបានយ៉ាងល្អ ។ មានកាមេរ៉ា8MP Ultra Wide angle Lenកាមេរ៉ាលេនប្លង់ទូលាយ កាមេរ៉ា2MP Ultra Macro Mode  សម្រាប់ថតជិត និងកាមេរ៉ា2MP សម្រាប់ថតPortrait Mode មិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពព្រាលផ្ទៃខាងក្រោយដែលមានភាពច្នៃប្រឌិត កត់ត្រានូវរាល់ការចងចាំល្អៗក្នុងការរស់នៅ។ 

 

realme 7i ថែមទាំងមានមុខងារ Night Filters ជាច្រើនដូចជា Cyberpunk, Flamingo, Modern Gold ធ្វើអោយការថតពេលយប់កាន់តែប្លែក ជាមួយគ្នានេះដែរកាមេរ៉ាមុខ16MP ក៏អាចថតបានកាន់តែដូចធម្មជាតិពិតៗ។ នៅពេលកំពុងថតវីដេអូ realme 7i ថែមទាំងអាចបើកនូវមុខងារទប់លំនឹងUIS Max ដែលអាចថតបានកាន់តែច្បាស់ល្អ ។ សម្រាប់អ្នកដែលមិនចេះតែចូលចិត្តនិងចង់ធ្វើ Vlog គឺrealme 7i  អាចថតវីដេអូដោយខ្នាត21:9 មានរាងទ្រវែង ដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹងឃើញថាការរស់នៅកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។ 

ទោះជាធ្វើការថតនៅក្រៅរយៈពេលយូរ ថាមពលថ្មធំ 5000mAh របស់realme 7i គឺល្មមអាចទ្រទ្រង់បានមួយថ្ងៃ អ្វីដែលសំខាន់នោះគឺ ថាមពលថ្ម 5% អាចនិយាយ WhatsApp បានរយៈពេល 66 នាទី ហើយការសាកលឿន 18W ក៏អាចជួយសាកថ្មបានក្នុងរយៈពេលលឿនផងដែរ។ សម្រាប់ផ្នែកបទពិសោធន៍មើលឃើញ realme 7i មានកម្រិតអេក្រង់ 90Hz មិនថាលេង Facebook មើលវីដេអូឬក៏លេងហ្គេម គឺសុទ្ធតែអាចធ្វើអោយអ្នកទទួលបានបទពិសោធន៍មើលយ៉ាងរលូន។

 

បន្ថែមជាមួយនឹងមុខងារកាមេរ៉ាលំដាប់ Flagship របស់ realme ឥឡូវនេះ ពួកយើងគ្រាន់តែប្រើស្មាតហ្វូន realme 7i ដែលមាន 64MP គឺអាចថតបានរូបភាពដែលច្បាស់ដូចក្នុងភាពយន្តអញ្ជឹង ហើយនាអនាគត realme នឹងនាំយកមកនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យ នាំអោយអ្នកប្រើប្រាស់ដែល ប្រើស្មាតហ្វូនដើម្បីកត់ត្រា បង្កើត ចែករំលែកនិងមើលរូបភាពឬវីដេអូទទួលបានបទពិសោធន៍កាន់តែប្រសើរឡើង សម្រាប់អ្នកធ្វើការបញ្ជាទិញទុកមុននូវ realme7i តាមបណ្តាហាងផ្សេងៗឥឡូវនេះ នឹងមានការថែមជូនពិសេសនូវកាបូបស្ពាយក្រោយ ហើយការដាក់លក់ផ្លូវការគឺនៅថ្ងៃទី 23 ខែតុលា ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន