no-alternative title

តោះនាំគ្នាសាកទាយទៅមើលថា OPPO A93 និងលក់នៅលើទីផ្សារកម្ពុជា ក្នុងតម្លៃប៉ុន្មាន? ខណៈដែលតម្លៃលក់នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ គឺលើសពី 300 ដុល្លា

 

នារយៈពេលប៉ុន្មានថ្ងៃនេះ សង្កេតឃើញថានៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានធ្វើការប្រកាសពីព័ត៌មានខ្លះៗទាក់ទងពីមុខងារ និងបច្ចេកវិទ្យាផ្សេងៗរបស់ស្មាតហ្វូនស៊េរី A គឺ OPPO A93។ នៅក្នុងនោះផងដែរក៏សង្កេតឃើញថា ហ្វេនៗ និងអតិថិជនជាច្រើននាំគ្នាផ្អើលឈូឆរយ៉ាងខ្លាំងក្នុងការទន្ទឹងរង់ចាំស្មាតហ្វូន OPPO A93 នេះនឹងមកដល់ក្នុងទីផ្សារកម្ពុជា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែងបើយោងតាម Website បរទេសផ្សេងៗនិង Facebook របស់ OPPO នាបណ្តាប្រទេសមួយចំនួនផងដែរ សម្រាប់ OPPO A93 គឺបានដាក់លក់ក្នុងតម្លៃ $309 និង $319។ អ្វីដែលនឹកស្មានមិនដល់ ស្មាតហ្វូន OPPO A93 លក់ដាច់អស់ពីស្តុកក្នុងរយៈពេលត្រឹមតែ 3 ទៅ 5ថ្ងៃតែប៉ុណ្ណោះ។  ងាកមកទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាវិញមើលថា តើទូរស័ព្ទ OPPO A93 បំពាក់ជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេនេះមានតម្លៃប៉ុន្មានទៅ? បើតាមដឹងស្មាតហ្វូននេះមានតម្លៃប្រហាក់ប្រហែល $300 គឺមិនខុសគ្នាប៉ុន្មានពីបណ្តាប្រទេសមួយចំនួនឡើយ។ 

ប្រាកដជាឆ្ងល់ហើយមែនអត់? ហេតុអ្វីបានជា OPPO A93 មានចំណុចពិសេសអ្វីខ្លះទើបល្បីរន្ទឺ និងលក់ដាច់រហូតដល់ថ្នាក់អស់ពីស្តុកនៅលើទីផ្សារបរទេសបែបនេះ? 


ទី1: កាមេរ៉ា AI Portrait រហូតដល់ 6 គ្រាប់ ដែលសមត្ថភាពខុសៗគ្នា និងមានមុខងារថតរូបសម្បូរបែបដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Ultra Clear Mode។ រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។ 

ទី2: អេក្រង់ភ្លោះមុខ 6.43” Super AMOLED ដែលផ្តល់នូវកម្រិតរូបភាពច្បាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ពិសេសមិនប៉ះពាល់ដល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។

ទី3: រីឯរូបរាងឌីហ្សាញវិញគឺថាអេមកប់ ធានាថាគ្រាន់តែកាន់ចេញមកគឺស៊ីវិល័យ លេចធ្លោ។ ពិសេសគឺវាមានកម្រាស់ស្តើងមែនទែនត្រឹមតែ 7.48mm។ លើសពីនេះទៅទៀត OPPO A93 បំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

ទី4: OPPO A93 បំពាក់បន្ទះឈីប MKT Helio P95 ជាមួយនឹងល្បឿន 8-Cores។ រីឯ RAM 8GB + ROM 128GB ជាមួយកម្លាំងល្បឿនរហ័ស និងរលូន។ ចំណែកឯ កម្លាំងថាមពលថ្ម 4000mAh បន្ថែមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស 18W ថែមទៀតផង។

លោកអ្នកសាកគិតលេងៗមើលថា គ្រាន់តែចំណាយប្រមាណ $300 នឹងទទួលបានសម្ភារៈនិយមមួយ ដែលប្រមូលផ្តុំដោយបច្ចេកវិទ្យាទំនើបៗ ពិសេសគឺកាមេរ៉ា AI Portrait ដល់ទៅ 6 គ្រាប់ គឺពិតជាសក្តិសមមែនទែន៕រឿងអីមិនអស្ចារ្យ បើតម្លៃប្រមាណ $300 លក្ខណៈពិសេសកប់ៗ ! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន