no-alternative title

GAC Motor ចែកអំណោយដល់ក្រុមគ្រួសារក្រីក្រក្នុងខេត្តកំពត

កាលពីថ្ងៃទី 23-24-25 ខែធ្នូ ឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុនរថយន្ត GAC បានរៀបចំដំណើរកំសាន្តទៅកាន់ទីរួមខេត្តកំពត និងខេត្តកែប ក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបានលើកស្ទួយទេសចរណ៍ក្នុងស្រុក ក៏ដូចជាបង្កើនចំណងមិត្តភាពរវាងក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន ជាពិសេសគឺការធ្វើសកម្មភាពមនុស្សធម៌នៅក្នុងតំបន់ជាមួយក្រុមគ្រួសារ GAC Motor។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Motor ប្រចំាប្រទេសកម្ពុជាបានឱ្យដឹងថា នេះជាលើកទី២ហើយដែលក្រុមហ៊ុនបានរៀបចំដំណើរកម្សាន្តសម្រាប់គ្រួសារ GAC នៅកម្ពុជា ដោយពាំនំាយកនូវអំណោយចែកជូនដល់ពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន 200 គ្រួសារ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់នៅស្រុកទឹកឈូ ខេត្តកំពត នាពេលថ្មីៗនេះ ក្នុងនោះរួមមាន អង្គរ មី និងទឹកស៊ីអ៊ីវ។ ហើយថវិការដែលទទួលបានសម្រាប់ទិញអំណោយសប្បុរសធម៌នេះ គឺបានមកពីការរួមចំណែករបស់អតិថិជន GAC ដៃគូរចូលរួមឧបត្ថម្ភកម្មវិធី និងពីខាងក្រុមហ៊ុនផ្ទាល់។

លោកបានបន្តទៀតថា “ទន្ទឹមនឹងសកម្មភាពមនុស្សធម៌ ក្រុមហ៊ុនបានរៀបចំកម្មវិធីដំណើរកម្សាន្តជាក្បួនរថយន្តប្រចាំឆ្នាំរបស់យើងដោយមានការចូលរួមពីអថិជនដែលកំពុងប្រើប្រាស់រថយន្ត GAC គ្រប់ម៉ូឌែល។ ដំណើរកម្សាន្តនេះនឹងត្រូវរៀបចំរយៈពេល ៣ថ្ងៃ ២យប់ ដោយខ្ញុំជឿជាក់ថាកម្មវិធីនេះគឺជាស្ពានក្នុងការចងចំណងមិត្តភាពរវាងក្រុមហ៊ុន និងអតិថិជនរបស់ GAC Motor ផងដែរ។”

គួរបញ្ចាក់ផងដែរថារថយន្ត GAC ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០២០មក ពីក្រុមហ៊ុន GAC MOTOR របស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងនាំចូល និងចែកចាយរថយន្ត GAC ចំនួន ០៥ ម៉ូឌែល៖ GS3, GS4, GS5, GS8 (ជារថយន្តលក្ខណៈគ្រួសារប្រភេទ SUV) និង GN8 (ជារថយន្តលក្ខណៈគ្រួសារប្រភេទ VIP VAN/ MPV) ។

រថយន្ត GAC គឺជាតំរូវការរបស់អតិថិជនដែលកំពុងស្វែងរកនូវរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ។ ហើយបច្ចុប្បន្ន រថយន្ត GAC កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។

សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ សេវាការថែរទាំរថយន្តឥតគិតថ្លៃរយៈពេល 12ខែ ឬ 20,000 គីឡូម៉ែត្រ និងគ្រឿងបន្លាស់សុទ្ធពីរោងចក្រ ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន