no-alternative title

កម្ពុជាត្រៀមខ្លួនសម្រាប់យុគ្គសម័យឌីជីថល តាមរយៈវេទិការដ្ឋាភិបាលឌីជីថលកម្ពុជាលើកទី 1 និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល

កាលពីថ្ងៃទី 11 ខែមីនា ឆ្នាំ 2024 ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើកដំបូង លើការកែទម្រង់ឌីជីថល តាមរយៈ វេទិកាគ្រប់គ្រងប្រព័ន្ធឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល កម្ពុជាលើកទី 1 ហៅកាត់ថា DG & DT Expo ឆ្នាំ 2024 ។ កម្មវិធីនេះបានចាប់ផ្តើមនៅថ្ងៃទី 11 ដល់ថ្ងៃទី 13 ខែមីនា ឆ្នាំ2024 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វេទិកានេះ ជាជំនួបរវាង រដ្ឋមន្ត្រី អ្នកដឹកនាំឧស្សាហកម្ម អ្នកពាក់ព័ន្ធ និង សហគ្រាសធុនតូច និងមធ្យម ដើម្បីសហការគ្នាដោះស្រាយ និងចាប់យកឱកាសសម្រាប់ធ្វើអភិបាលកិច្ចប្រព័ន្ធឌីជីថល។ វាក៏ជាឱកាសមួយដើម្បីចែករំលែកការយល់ដឹង និងការអនុវត្តជាក់ស្តែង លើបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនផុសឡើង និងបង្ហាញពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណោះស្រាយគ្នា ផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា។

សែលកាត មានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការចូលរួមចំណែក លើវឌ្ឍនភាពផ្នែកឌីជីថលនៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកផ្តល់សេវាទូរគមនាគមន៍ ផ្នែកឌីជីថលឈានមុខក្នុងប្រទេសកម្ពុជា សែលកាតដើរតួនាទីយ៉ាងសំខាន់ក្នុងការបំរើសេវាកម្មនេះដល់អតិថិជន អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា ការផ្តល់អ៊ីនធឺណិតតាមរយៈខ្សែកាបអុបទិក Cloud Services IoT និង សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Security) ។

សេវាកម្មទូរគមនាគមន៍៖ សែលកាត តែងតែធានាធ្វើឱ្យអតិថិជន និងអាជីវកម្ម នៅតែមានទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈសេវាសំឡេង និងសេវាទិន្នន័យ ការហៅទូរស័ព្ទ ការផ្ញើសារ និងការប្រើប្រាស់   អ៊ីនធឺណិត។

សេវាកម្មអ៊ីនធឺណិត៖ យើងផ្តល់អ៊ីនធឺណិតដែលមានល្បឿនលឿនបំផុត ថែមទាំងមានអូសខ្សែកាបអុបទិកដែលមានគុណភាពល្អ ដើម្បីជួយសម្រួលដល់ការផ្តល់សេវាទូរគមនាគមន៍ជូនបុគ្គលគ្រប់រូប និងអ្នកប្រកបរបរអាជីវកម្មដោយគ្មានរអាក់រអួល និងគ្មានការរំខាន។

សេវាកម្មក្លោដ (Cloud Service)៖ សេវាកម្មក្លោដ (Cloud Service) របស់យើងបានផ្តល់ជូននូវការផ្ទុកទិន្នន័យ ការទាញយកទិន្នន័យ (Backup Data) និងមានសមត្ថភាពជួយសម្រួល ដល់អ្នកប្រកបរបរអាជីវកម្ម និងអាចចូលប្រើទិន្នន័យរបស់ពួកគេ គ្រប់ទីកន្លែងដោយសុវត្ថិភាព។

IoT (Internet of Things) Solutions៖ IoT របស់សែលកាត គឺជាការផ្គុំរវាងឧបករណ៍ទិន្នន័យ SIM កាត និង ឧបករណ៍ចាប់សញ្ញា (Sensors) ដែលជាការផ្គុំឆ្លាតវៃ សម្រាប់ផ្តល់សេវាកម្មក្នុងការបំពេញតម្រូវការជូនទៅដល់គ្រប់វិស័យ។

សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត Cyber Security Solutions៖ យើងមានផ្តល់វិធានការសន្តិសុខ លើការការពារ ការគំរាមកំហែងពីការ វាយលុកចូលទិន្នន័យរបស់ឯកជន និងសហគ្រាសតាមប្រព័ន្ធអ៊ីនធឺណិត ដោយសុវត្ថិភាពខ្ពស់បំផុត។

សែលកាត មានកិត្តិយស និងប្តេជ្ញាជួយរាជរដ្ឋាភិបាលដើម្បីជំរុញប្រព័ន្ធឌីជីថលថ្នាក់ជាតិ និងរិះគិតនូវវិធីថ្មីៗ ដើម្បីជំរុញឱ្យមានសេវាទូរគមនាគមន៍ល្អ និងសុវត្ថិភាពសម្រាប់សាធារណៈ និងវិស័យឯកជន។

លោក Simon Perkins នាយកប្រតិបត្តិ នៃក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត សង្កត់ធ្ងន់អំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា៖ "DG & DT Expo ២០២៤ ផ្តល់នូវវេទិកាសំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីការរីកចម្រើនរបស់ខ្លួន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតឌីជីថលដ៏ភ្លឺស្វាង"។

 

អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក “សែលកាត”

ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅកម្ពុជា មានប្រវត្តិដ៏យូរលង់ និងកេរ្តិ៍ឈ្មោះល្បី មានការច្នៃប្រឌិតខ្ពស់នៅក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង 4 លាននាក់ ហើយមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយលក់ច្រើន។

សែលកាត មានចក្ខុវិស័យលើការផ្តល់សេវាទូរគមនាគមន៍ សម្រាប់អតិថិជនទាំងអស់គ្នា សម្រាប់ធ្វើការងារ និងសម្រាប់សេវាកម្មកម្សាន្ត។ សែលកាតនៅតែបន្តពង្រីកផ្តល់សេវាទូរគមនាគមន៍សម្រាប់ សេវាកម្សាន្តកីឡា esports ហ្គេម ផ្តល់សេវាការកម្សាន្តបែបឌីជីថល ដើម្បីបំពេញតម្រូវការជូនអតិថិជន និងសហគ្រាសទាន់ពេលវេលា។  សែលកាត គឺជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត ដែលទទួលស្គាល់ និងទទួលបានពានរង្វាន់ជាង ៤០ ពីក្នុងតំបន់ និងពីសកលលោក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន